ករណីនេះមានច្រើន សូមប្រយ័ត្ន! ស.ពរកឃើញមានជំងឺកូវីដ-១៩ បន្ទាប់ពីកំពុងរៀបចំពិធីបុណ្យ

យោងតាមពីលោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានឲ្យដឹងថា អ្នករស់នៅក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ នាំគ្នាភ័យខ្លាច ខណៈពេលដែលគ្រូពេទ្យមកយកសំណាកស.ពលោកតាម្នាក់ ស៊ិន ម៉ៅ អាយុ ៧៣ឆ្នាំ បានស្លា.ប់នៅក្នុងផ្ទះ កាលវេលាម៉ោង ៥.៣០នាទី រសៀលថ្ងៃទី២៥ខែមេសាឆ្នាំ ២០២១ រកឃើញថា មានមេរោគកូវីដ-១៩ ស្របពេលដែលក្រុមគ្រួសារកំពុងរៀបចំធ្វើបុណ្យ។

លោក បានបន្ថែមថា បន្ទាប់ពីគ្រូពេទ្យមកពិនិត្យសំណាកស.ពចេញទៅ គឺស.ពបានដំកល់ទុកក្នុងផ្ទះរហូតដល់ម៉ោង១១ថ្ងៃត្រង់ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នៅមិនទាន់ឃើញរថយន្តរបស់មន្ទីរពេទ្យមកដឹកយកទៅបូជា ដែលធ្វើឲ្យប្រជាពលរដ្ឋលោកមានការភ័យខ្លាច ម្យ៉ាងទៀតសពត្រូវហើមពោះ ហើយជះក្លិនស្អុយ។

លោកក៏បានសំណូមដល់ផ្នែកជំនាញ បើសិនពិនិត្យសពទៅឃើញមានមេរោគកូវីដ-១៩ សូមមេត្តារួសរាន់ដឹកយកទៅបូជាផង។ ព្រោះគ្រាន់តែឮថាលោកតាបានទទួលមរណៈភាពដោយជំងឺកូវីដ-១៩មក សូម្បីតែកូនចៅបង្កើតនាំគ្នាភ័យខ្លាចឡើងរួញខ្លួន កុំថាឡើយអ្នកស្រុកអ្នកភូមិ។ ហើយក៏ពុំដឹងថាលោកតាបានចម្លងទៅអ្នកភូមិណាខ្លះមុនពេលដែលលោកតាផុតដង្ហើម៕

2

1