ថ្ងៃនេះ រកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន ៥៨០នាក់ និងជាសះស្បើយ ១៧៧នាក់ (២៦.០៤.២១)

នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៥៨០នាក់បន្ថែមទៀត ដែលភាគច្រើនជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន ១៧៧នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ៕

ក្នុងអ្នកដែលរកឃើញអ្នកឆ្លងថ្មី ៥៨០នាក់ មានករណីឆ្លងសហគមន៍ ៥៧៩នាក់ និង អ្នកដំណើរពីបរទេស ០១ នាក់ រួមមាន៖

១-រាជធានីភ្នំពេញ ៣៣៧នាក់

២-ខេត្តព្រះសីហនុ ៩១ នាក់

៣-ខេត្តបន្ទាយមានជ័យ ៩១នាក់

៤-ខេត្តកណ្ដាល ៥១ នាក់

៥-ខេត្តកំពង់ធំ ០២ នាក់

៦-ខេត្តព្រៃវែង ០២ នាក់

៧-ខេត្តស្វាយរៀង ០១ នាក់

៨-ខេត្តត្បូងឃ្មុំ ០១ នាក់

៩-ខេត្តកែប ០១ នាក់

១០-ខេត្តកំពង់ឆ្នាំង ០១ នាក់

១១-ខេត្តកំពង់ស្ពឺ ០១ នាក់

គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ 🇰🇭

- អ្នកឆ្លងសរុប= ១០៥៥៥ នាក់

- អ្នកជាសះស្បើយ= ៣៥៧៧ នាក់

- អ្នកកំពុងព្យាបាល= ៦៨៩២ នាក់

- អ្នកស្លាប់= ៧៩ នាក់

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

1

2

3

4

5

6