ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទានព្រះរាជអំណោយ ជូនដល់បងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងតំបន់ក្រហម តាមរយៈសាលារាជធានីភ្នំពេញ

នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បាននាំយកព្រះរាជអំណោយ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រគល់ជូន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីចាត់ចែងយកទៅប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងតំបន់ក្រហមនៃរាជធានីភំ្នពេញ។

1

ព្រះរាជអំណោយរួមមាន៖ អង្ករចំនួន ១០៥តោន មីចំនួន ៤.៣០០កេសតូច ត្រីខចំនួន ៤.៣០០យួរ ទឹកសុទ្ធ ចំនួន ៦៥០កេស និង ម៉ាស់ចំនួន ១២.០០០បន្ទះ៕

2

3

4

5

6

7

8

ប្រភពពីៈ រដ្ឋបាលរាជធានីភ្នំពេញ