អង្គការសុខភាពពិភពលោកសម្រេចចិត្តថាតើត្រូវអនុម័តវ៉ាក់សាំង Covid-19 របស់ចិនសម្រាប់ការប្រើប្រាស់ជាសកលរឺយ៉ាងណា?

វ៉ាក់សាំង Covid-19 ចំនួនពីររបស់ចិននឹងត្រូវបានត្រួតពិនិត្យដោយនិយតករពិភពលោកជាលើកដំបូង។ ក្រុមហ៊ុនផលិតឱសថរបស់ប្រទេសចិនបានប្រឈម នឹងការត្រួតពិនិត្យយ៉ាងដិតដល់ ចំពោះការមិនបញ្ចេញទិន្នន័យលម្អិតអំពីថាតើវ៉ាក់សាំងមានប្រសិទ្ធភាពដល់កម្រិតណាមុនពេលប្រើ

ប៉ុន្តែពេលនេះអង្គការសុខភាពពិភពលោក (WHO) នឹងធ្វើការសម្រេចចិត្តថាតើពួកគេអាចផ្ដល់អាជ្ញាប័ណ្ណសម្រាប់ការប្រើប្រាស់ជាបន្ទាន់ ឬអត់ដល់ក្រុមហ៊ុនផលិតឱសថរបស់ប្រទេសចិន។ ការសម្រេចចិត្តក្នុងការអនុញ្ញាតឱ្យប្រើវ៉ាក់សាំង Sinopharm និងSinovac វាក៏ចាំបាច់ផងដែរដើម្បីផ្គត់ផ្គង់កម្មវិធី Covax របស់អង្គការសុខភាពពិភពលោកទៅដល់ប្រទេសក្រីក្រនៅលើពិភពលោក។

1

2

អគ្គនាយកនៃអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បាននិយាយកាលពីដើមខែនេះថា“ ភាពខ្វះចន្លោះនៃការផ្គត់ផ្គង់វ៉ាក់សាំង បណ្ដាមកពីការចាក់វ៉ាក់សាំងជាតិនិយម និងវ៉ាក់សាំងការទូត ដូច្នេះអង្គការសុខភាពពិភពលោក និងដៃគូរបស់ខ្លួនកំពុងធ្វើការលើជម្រើសជាច្រើនសម្រាប់ការបង្កើនផលិតកម្ម និងការផ្គត់ផ្គង់” ។

3

លោកបាននិយាយថាកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហារួមមាន “ ពន្លឿនការពិនិត្យនៃវ៉ាក់សាំងបន្ថែមទៀត រាប់បញ្ចូលទាំងពីរវ៉ាក់សាំងគឺ Sinopharm និងSinovac” ។ ប្រសិនបើត្រូវបានអនុញ្ញាត នោះវ៉ាក់សាំងនឹងបញ្ចូលក្នុងបញ្ជីក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ដែលតម្រូវឱ្យវ៉ាក់សាំងទាំងនោះមានសុវត្ថិភាពយ៉ាងហោចណាស់ ៥០ភាគរយ និងត្រូវតាមស្តង់ដារផលិតកម្ម។

រហូតមកដល់ពេលនេះអង្គការសុខភាពពិភពលោកបានអនុម័តវ៉ាក់សាំងដែលបង្កើតឡើងដោយ Pfizer-BioNtech, Johnson and Johnson និងវ៉ាក់សាំងដែលផលិតឡើងដោយ AstraZeneca ។

4

5

ការត្រួតពិនិត្យចុងក្រោយដោយក្រុមប្រឹក្សាបច្ចេកទេសរបស់អង្គការសុខភាពពិភពលោករំពឹងថានឹងធ្វើឡើងសម្រាប់វ៉ាក់សាំង Sinopharm នៅថ្ងៃទី២៦ ខែមេសា និង Sinovac នៅថ្ងៃទី៣ ខែឧសភា។ គួរបញ្ជាក់ដែរថាការត្រួតពិនិត្យនេះបានធ្វើឡើងនៅពេលដែលពិភពលោកកំពុងតែធ្លាក់ចូលក្នុងវិបត្តិកាន់តែជ្រៅជាមួយនឹងការឆ្លងមេរោគកូវីដ១៩។

7