ថៃបញ្ជាទិញថ្នាំគ្រាប់ Favipiravir ២,២លានគ្រាប់ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកមក

នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ថ្នាំគ្រាប់ Favipiravir សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលថៃ បានបញ្ជាទិញពីប្រទេសជប៉ុន បានដឹកមកដល់ហើយ។ ភាគច្រើននៅក្នុងប្រទេសថៃ អ្នកជំងឺកូវីដ-១៩ នឹងមិនត្រូវបានព្យាបាលដោយ Favipiravir ដោយសាររោគសញ្ញារបស់ពួកគេស្រាលពេកក៏ដោយ ក៏ប្រទេសនេះនៅតែប្រើថ្នាំប្រភេទនេះ ប្រឆាំងនឹងវីរុសកូវីដ ច្រើនជាង ២ ម៉ឺនគ្រាប់ក្នុងមួយថ្ងៃ។

2

3

អគ្គនាយករងរដ្ឋបាលចំណីអាហារ និងឱសថ លោកវេជ្ជបណ្ឌិត Surachoke Tangwiwat មានប្រសាសន៍ថា រដ្ឋមន្រ្តីក្រសួងសុខាភិបាល Anutin Charnvirakul បានប្រាប់ FDA ឱ្យពន្លឿនការនាំចូលថ្នាំ Favipiravir ចំនួន ២,២ លានគ្រាប់។ រដ្ឋបាលចំណីអាហារ និងឪសថ បានចូលរួមសហការជាមួយអង្គការឱសថរដ្ឋាភិបាលថៃ ដើម្បីសម្របសម្រួលការនាំចូលឱសថប្រឆាំងវីរុសក្នុងនោះមាន Favipiravir មកពីប្រទេសជប៉ុន។

1

ថ្នាំ Favipiravir ត្រូវបានណែនាំជាថ្នាំព្យាបាលសម្រាប់អ្នកជំងឺកូវីដ-១៩ ដែលមានរោគសញ្ញាធ្ងន់ធ្ងរដូចជាជំងឺរលាកសួត ឬមានកត្តាហានិភ័យដូចជាទឹកនោមផ្អែម ដែលមិនអាចគ្រប់គ្រងបាន អ្នកជម្ងឺមានបញ្ហាសួត ឬអ្នកដែលមានវ័យចំណាស់។

4

លោក Somsak Akksilp អគ្គនាយកនៃមន្ទីរពេទ្យវេជ្ជសាស្រ្ត បានឲ្យដឹងថា តម្រូវការថ្នាំគ្រាប់បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីរលកនៃការឆ្លងមេរោគលើកទី៣ របស់ប្រទេសថៃ បានលេចឡើងកាលពីដើមខែនេះ។ លោកនិយាយថា «យើងបានស្តុកទុកថ្នាំ Favipiravir ចំនួនប្រហែល ៤០០.០០០គ្រាប់ នៅពេលចាប់ផ្តើមនៃរលកបច្ចុប្បន្ន» ដោយសារតែថ្នាំប្រភេទនេះ កំពុងប្រើប្រាស់យ៉ាងឆាប់រហ័ស ដោយរដ្ឋមន្រ្តីសុខភាពសាធារណៈ បានណែនាំដល់អង្គការឱសថរដ្ឋាភិបាល(GPO) ដើម្បីយបញ្ជាទិញថ្នាំប្រភេទនេះចំនួន ២,២លានគ្រាប់បន្ថែម៕

5

ប្រភពពីៈ nationthailand