គន្លឹះ ០៥យ៉ាងដើម្បីឱ្យបរិស្ថានកាន់តែមានលក្ខណៈស្រស់បំព្រង(អេកូ)

សុខភាព៖ ដើម្បីចូលរួមក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស ដែលពេលនេះវាមានសារៈសំខាន់ជាងពេលណាទាំងអស់ ក្នុងការប្រកាន់យកទម្លាប់ដែលអាចកាត់បន្ថយការបំភាយកាបូនចូលក្នុងបរិយាកាស។

បច្ចុប្បន្នយើងមានវិធីជាច្រើនដែលមានលក្ខណៈសាមញ្ញ និងងាយៗក្នុងការកែប្រែទៅជាបរិស្ថានអេកូ(ECO) ដោយគ្រាន់តែចាប់ផ្ដើម ប្តូរផលិតផលប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន រឺផ្លាស់ប្តូររបៀបដែលយើងប្រើវាតែប៉ុណ្ណោះ។ នេះគឺជាគន្លឺះផលិតផល និងគំនិតចំនួន ០៥ ដើម្បីក្លាយជាបរិស្ថានអេកូ៖

១. បំពង់បឺត(ឫស្សី)

1

បំពង់ប្លាស្ទិក គឺជាឧទាហរណ៍មួយដែលគួរឱ្យកត់សម្គាល់បំផុតនៃកាកសំណល់ប្លាស្ទិកកំពុងបំពុល និងបំផ្លាញដល់ផែនដី។ ប្តូរជំនួសដោយប្រើបំពង់ឬស្សី ដែលអាចយកទៅផលិតឡើងវិញបាន ។

២. ប្ដូរទម្លាប់ដែលប្ដូរម៉ូតសំលៀកបំពាក់លឿនពេក

2

ឧស្សាហកម្មសម្លៀកបំពាក់គឺជាឧស្សាហកម្មបំពុលបរិស្ថានដ៏អាក្រក់មួយ ដោយសារតម្រូវការទីផ្សារសម្លៀកបំពាក់កើនឡើង។ កាត់បន្ថយទម្លាប់ប្ដូរម៉ូតលឿនហើយ ទិញសម្លៀកបំពាក់ដែលអាចប្រើប្រាស់បានយូរ។

៣. ប្រើទឹកចម្រោះ

3

នៅតាមប្រទេសជឿនលឿនសព្វថ្ងៃគេប្រើទឹកចម្រោះជាជាងក្នុងការដាំទឹកតាមវិធីបុរាណ ដោយហេតុតែមិនធ្វើឲ្យខូចបរិស្ថាននៃការបំភាយកាបូន បូករួមមានសុវត្ថិភាព និងសម្លាប់មេរោគបានល្អផងដែរ។

៤. ការជិះកង់

4

នៅពេលណាដែលអាចធ្វើបាន យើងគួរតែជិះកង់ជំនួសដោយការជិះយានយន្ដ ព្រោះការជិះយានយន្ដវានឹងធ្វើឲ្យកំរិតកាបូនកើនឡើង តែបើជិះកង់នោះមិនបំផ្លាញបរិស្ថាន ថែមទាំងមានសុខភាពល្អ។

៥. ថាមពលបៃតង

5

ថាមពលបៃតងសំដៅដល់ថាមពលអគ្គិសនីណាដែលមិនបំភាយឧស្ម័នផ្ទះកញ្ចក់ មានដូចជាថាមពលបានមកពីពន្លឺថ្ងៃ និងថាមពលបានមកពីខ្យល់។