អាជ្ញាធរខេត្តកំពង់ធំ ចុះពិនិត្យមើលទីតាំងត្រៀមទុកដាក់អ្នកឆ្លងជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក

នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី អញ្ជើញចុះត្រួតពិនិត្យមើលទីតាំងដែលត្រៀមសម្រាប់ទុកដាក់អ្នកឆ្លងជំងឺកូវីដ-១៩ នៅដាច់ដោយឡែកពីអ្នកជំងឺផ្សេងទៀត នៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ខេត្តកំពង់ធំ ដែលរៀបចំដោយមន្ទីរសុខាភិបាលខេត្ត។

1

2

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានផ្តាំផ្ញើរដល់លោកគ្រូ អ្នកគ្រូពេទ្យ ត្រូវខិតខំផ្តល់សេវាជូនប្រជាពលរដ្ឋយើង ឱ្យបានកាន់តែល្អប្រសើរឡើង ជាពិសេសអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាល ក៏ដូចជាអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាវិធីការពារដ៏មានប្រសិទ្ធភាពបំផុតក្នុងសម័យកូវីដ-១៩ និងបន្តដំណើរចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័ក នៅវិទ្យាល័យកំពង់ធំបន្តទៀត៕

3

4

5

ប្រភពពីៈ រដ្ឋបាលខេត្តកំពង់ធំ