ស្លេកអស់ហើយ! កំពុងជិះសុខៗស្រាប់តែខូចរថភ្លើងលើអាកាសដែលខ្ពស់បំផុតរបស់អង់គ្លេស (មានវីដេអូ)

អង់គ្លេស៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ វីដេអូត្រូវបានចែកចាយនៅលើបណ្តាញសង្គម ដែលបានបង្ហាញពីការជាប់គាំងរថភ្លើងលើអាកាស ដែលជិះជិតដល់កំពូលដែលមានកំពស់រហូតដល់ទៅ ២១៣ហ្វីត(ប្រហែល៦៥ម៉ែត្រ)។ រថភ្លើងលើអាកាសមានទីតាំងនៅក្នុងសួនកម្សាន្ត Blackpool ប្រទេសអង់គ្លេស។

1

អ្នកជិះក្នុងរថភ្លើងលើអាកាសត្រូវបង្ខំចិត្ដចុះពីលើវាដើរចុះមកក្រោមវិញ បុគ្គលិកសួនកម្សាន្ដត្រូវបានបញ្ជូនទៅជួយនាំភ្ញៀវដែលកំពុងភ័យនោះ ទៅកាន់កន្លែងមានសុវត្ថិភាព។ អ្នកលេងបណ្ដាញសង្គមបានបញ្ចេញមតិថា “ខ្ញុំគិតថាពិតជាគួរឲ្យខ្លាចណាស់“ ម្នាក់ទៀតបានបន្ថែមថា 'តើអ្នកអាចស្រមៃបានទេ? ប្រសិនបើខ្ញុំជាប់លើនឹង ខ្ញុំគិតថាខ្ញុំនឹងស្រែកខ្លាំងៗហើយ'។

2

រថភ្លើងលើអាកាសនេះចំណាយលុយអស់ ១២លានផោន ដែលគេស្គាល់វាថាជា Pepsi Max បានបើកដំណើរការនៅក្នុងឆ្នាំ ១៩៩៤ វាគឺជារថភ្លើងលើអាកាសខ្ពស់បំផុតនៅលើពិភពលោក។

3

4

សូមទស្សនាវីដេអូខាងក្រោម៖