គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ចេញគោលការណ៍រៀបចំបញ្ចុះស.ពអ្នកជំងឺកូវីដ-១៩ តាមទំនៀមទម្លាប់

នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា គោលការណ៍ណែនាំ ស្តីពីការរៀបចំបញ្ចុះស.ពតាមទំនៀមទំលាប់ប្រពៃណី និងធម៌វិន័យសាសនាឥស្លាមតាមវិធានសុវត្ថិភាពផ្នែកសុខាភិបាល។ យោងតាមអនុសាសន៍ក៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១

ស្តីពីការលើកលែងការបូជាសពសាសនិកឥស្លាម និងជនជាតិដើមភាគតិច ដែលបានស្លា.ប់ដោយសារជំងឺកូវីដ-១៩ និងតាមសេចក្តីប្រកាសរបស់ក្រសួងធម្មការ និងសាសនា ព្រមទាំងសេចក្តីសម្រេច ដាក់ឲ្យអនុវត្តន៍គោលការណ៍ណែនាំស្តីពីវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ទាក់ទងនឹងការគ្រប់គ្រង និងចាត់ចែងសាកស.ពដែលមានផ្ទុកមេរោគកូវិដ-១៩៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវគោលការណ៍ណែនាំនេះ ដូចខាងក្រោម៖

1

2

3

4

5

6