ដល់ពេលនឹងនៅមានទៀត! កម្មកររោងចក្រភ្នំពេញ ចំនួន ០៤នាក់ លួចឆ្លងដែនទៅខេត្តកំពង់ឆ្នាំង

ថ្ងៃទី២៦ ខែ មេសា ឆ្នាំ ២០២១ វេលាម៉ោង ៧.០០នាទីព្រឹក រថយន្ដរបស់មណ្ឌលសុខភាពព្រៃគ្រី បានទៅដឹក និងនាំយកប្រជាពលរដ្ឋមកពីភ្នំពេញ ចំនួន ០៤នាក់(ស្រី ២នាក់) ដែលលួចចូលមកភូមិកំណើតវិញ នៅភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង យកទៅធ្វើចត្តាឡីស័កនៅសាលារៀនអនុវិទ្យាល័យប្រពៃគិរី។

តាមសមត្ថកិច្ចស្រុកជលគីរី បានឲ្យដឹងថា ប្រជាពលរដ្ឋដែលលួចមកពីភ្នំពេញចូលមកខេត្តកំពង់ឆ្នាំង ទាំង៤នាក់នេះ រួមមាន៖ ១-ឈ្មោះ ទិត្យ មាន ភេទប្រុស អាយុ ២៥ ឆ្នាំ, ២-ឈ្មោះ ស្រិន ម៉ារី ភេទស្រី អាយុ ២២ឆ្នាំ, ៣-ឈ្មោះ សួង វិចិត្ត ភេទប្រុស អាយុ ២៤ឆ្នាំ និង៤-ឈ្មោះ ទិត្យ ភស្ភ័ ភេទស្រី អាយុ ២៥ឆ្នាំ ហើយអ្នកទាំង៤នាក់ ជាកម្មកររោងចក្រ៕

1

2

ប្រភពពីៈ ហ្វេសប៊ុក