ចាប់ឃា.ត់ខ្លួនបុរសម្នាក់ កាត់តសំដីថ្នាក់ដឹកនាំ បង្ហោះក្នុងសង្គមTikTok ញុះ.ញង់ឲ្យមានភាពចលាចលក្នុងសង្គម

នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជូនជនសង្ស័យម្នាក់ ទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង ក្រោយពីបានស្រាវជ្រាវរកឃើញករណីកាត់តសំដីថ្នាក់ដឹកនាំបង្ហោះតាម TikTok ញុះ.ញង់បង្កឲ្យមានភាពចលាចលក្នុងសង្គម។

1

2

លោក អៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃា.ត់ខ្លួន ឈ្មោះ ភឹម ផាយផាត់ អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិស្វាយជ្រុំថ្មី ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

3

4

បច្ចុប្បន្ន ជនសង្ស័យត្រូវកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនិតិវីធីច្បាប់៕

5

ប្រភពពីៈ ហ្វេសប៊ុក