សាសនាឥស្លាម ត្រៀមស្មារតី និងសម្ភារៈចាំបាច់ ដើម្បីរៀបចំបញ្ចុះស.ពសាសនិកឥស្លាមស្លា.ប់ដោយជំងឺកូវីដ-១៩

នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានចេញសេចក្តីណែនាំ ស្តីពីការត្រៀមស្មារតី និងសម្ភារៈចាំបាច់ ដើម្បីរៀបចំបញ្ចុះស.ពសាសនិកឥស្លាមដែលស្លា.ប់ដោយសារជំងឺកូវីដ-១៩ ដល់គណៈអ៊ីម៉ាំរាជធានី-ខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា។

1

ដោយសារព្រឹត្តិការណ៍ ២០កុម្ភៈ បានឆ្លងរាលដាលពាសពេញ ក្នុងនោះក៏មានបងប្អូនសាសនិកឥស្លាមមួយចំនួនបានឆ្លងជំងឺកូវីដ-១៩ ពួកគាត់កំពុងព្យាបាលនៅតាមមន្ទីរពេទ្យនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ពួកគាត់មួយចំនួនបាននឹងកំពុងមានសភាពធ្ងន់ធ្ងរ។

ដូចនេះ ដើម្បីត្រៀមលក្ខណៈក្នុងការរៀបចំបញ្ចុះស.ពសាសនិកឥស្លាមដែលអាចនឹងមានស្លា.ប់ដោយសារជំងឺកូវីដ-១៩នាពេលខាងមុខនេះ ក្រោយទទួលបានការកំណត់ទីតាំងសម្រាប់បញ្ចុះស.ព ខ្ញុំសូមឲ្យគណៈអ៊ីម៉ាំរាជធានី-ខេត្ត ស្នើសុំជួបពិភាក្សាជាមួយគណៈកម្មការ ឬក្រុមការងារបូជាស.ពថ្នាក់ខេត្តសាម៉ីរបស់លោកអ៊ីម៉ាំ ដើម្បីសម្របសម្រួលយោបល់៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីណែនាំ ដូចខាងក្រោម៖

2