បើកការចូលទស្សនារមណីយដ្ឋានអង្គរចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១តទៅ

សៀមរាប៖ អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរមានបានចេញនូវ សេចក្ដីជូនដំណឹងរួមស្ដីពី ការបើកការចូលទស្សនាប្រាសាទនានា និងលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរឡើងវិញ។

2

នៅក្នុងសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ បានជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្ដរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា

អនុលោមតាមសេចក្ដីសម្រេចរាជរដ្ឋាភិបាលលេខ៥៣សសរ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ស្ដីពីការបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបញ្ចប់បិទរមណីយដ្ឋានទេចរណ៍នៅទូទាំងប្រទេសដើម្បីទប់ស្ដាត់ការឆ្លងរីករាលដាលនៃជំងឺកូវីត-១៩ អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ នឹងសម្រេចបើកការចូលទស្សនាប្រាសាទនានា និងការលក់សំបុត្រការចូលទស្សនារមណីយដ្ឋានអង្គរឡើងវិញចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១តទៅ។

សូមអានសេចក្ដីលំអិតខាងក្រោម៖

1

3

4