អ្នកវិជ្ជមានព្យាបាលនៅរោងចក្រ និងអ្នកអវិជ្ជមានកូវីដ១៩អនុញ្ញាត ត្រឡប់ទៅផ្ទះវិញ

កណ្ដាល៖ កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ដោយមានការដឹកនាំបញ្ជាផ្ទាល់ដោយ លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល និងដោយមានការចូលរួមពី លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល ព្រមទាំងកងកម្លាំងមានសមត្ថកិច្ច។

1

អាជ្ញាធរខេត្ដកណ្ដាលបានអនុញ្ញាតឲ្យកម្មករ និងនិយោជិតរោងច្រ ម៉ាស្ទ័រ & ហ្រ្វែង (ខេមបូឌា) ខូអិលធីឌីត្រឡប់ទៅផ្ទះវិញបន្ទាប់ពីបានយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ដោយប្រើឧបករណ៍ Rapid test ចំពោះកម្មករ និងនិយោជិត ដែលទទួលលទ្ធផលអវិជ្ជមាន។

2

3

លោកអភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា កម្មករ និងនិយោជិត ដែលត្រូវបានអនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ ពួកគាត់ទាំងនោះត្រូវបន្ដធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃបន្ថែមទៀត ដោយអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល។

4

ហើយក្នុងករណីដែលសុខភាពរបស់ពួកគាត់មានការប្រែប្រួល ឬសង្ស័យ ត្រូវរាយការណ៍ជូនសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋាន ដើម្បីយកពួកគាត់ធ្វើការពិនិត្យ និងតាមដានសុខភាពដោយក្រុមគ្រូពេទ្យជំនាញ ហើយក្នុងរយៈពេលណាមួយ អាជ្ញាធរខេត្ត ក៏ដូចជាក្រុមគ្រូពេទ្យ និងអញ្ជើញពួកគាត់ដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ជាថ្មីម្ដងទៀត តាមការកំណត់របស់ក្រុមគ្រូពេទ្យ។

5

លោកអភិបាលរងខេត្ត បានបញ្ជាក់បន្ថែមថា កម្មករ និងនិយោជិតទាំងអស់ មានទីលំនៅមកពី ខេត្តតាកែវ ខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ និងស្រុកមួយចំនួនក្នុងខេត្តកណ្ដាល ចំពោះការវិលត្រឡប់ទៅលំនៅឋានវិញ អាជ្ញាធរស្រុក ខេត្តដែលមានកម្មកររបស់ខ្លួន បានមកយកពួកគាត់នៅរោងចក្រផ្ទាល់ ដើម្បីជូនពួកគាត់ទៅដល់លំនៅឋានវិញ។

6

លោកអភិបាលរងខេត្ត បន្តថា ចំពោះអ្នកដែលធ្វើតេស្ត មានវិជ្ជមានកូវីដ-១៩ អាជ្ញាធរខេត្ត បានរៀបចំកន្លែងសម្រាប់សម្រាកព្យាបាល នៅរោងចក្រផ្ទាល់ ដោយមានក្រុមគ្រូពេទ្យសម្រាប់ព្យាបាល និងមានកម្លាំងការពារ សន្តិសុខ សុវត្ថិភាព ជូនពួកគាត់ផងដែរ។

7