ខេត្ដព្រះសីហនុបញ្ចេញមធ្យោបាយចល័តទៅតំបន់ក្រហមដើម្បី…

ព្រះសីហនុ៖ នាពេលថ្មីៗនេះខេត្ដព្រះសីហនុមានការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩មានចំនួនច្រើនគួរឲ្យកត់សំគាល់ រហូតរដ្ឋបាលខេត្ដព្រះសីហនុបានកំណត់តំបន់មួយចំនួនជាតំបន់ក្រហម និងមានការបិទបណ្ដោះអាសន្នផ្សារមួយចំនួននៅក្នុងក្រុងព្រះសីហនុបន្ទាប់ពីអាជីរករក្នុងផ្សារឆ្លងជំងឺនេះ។

1

 

2

 

3

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដាក់ចេញនូវវិធានការ ប្រើប្រាស់មធ្យោបាយចល័ត ដើម្បីដឹកជញ្ជូនគ្រឿងឧបភោគបរិភោគលក់ដូរដល់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្ថិតនៅក្នុងតំបន់ក្រហម ភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីដោះស្រាយ និងផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងកំឡុងពេលនៃការបិទខ្ទប់ក្រុងព្រះសីហនុជាបណ្តោះអាសន្ននេះ។

4

5

6

7

សូមបងប្អូនប្រជាពលរដ្ឋឲ្យបន្តគោរព និងយកចិត្តទុកដាក់ ចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ហើយអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល សេចក្តីណែនាំ របស់ក្រសួងសុខាភិបាល និងសេចក្តីសម្រេចនានាស្តីពីវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ដើម្បីចៀសផុតការឆ្លងរាលដាល ដល់ក្រុមគ្រួសារ និងសហគមន៍។

8

9