ភ័យណាស់លោក! អ្នកបើកយន្ដហោះ និងអ្នកបម្រើតាមយន្តហោះប្រយុទ្ធគ្នាពេលយន្ដហោះនៅលើមេឃ

ចិន៖ អាជ្ញាប័ណ្ណហោះហើររបស់អ្នកបើកយន្ដហោះ Donghai Airlines ត្រូវបានដកហូត ហើយក្រុមហ៊ុនត្រូវបានហាមឃាត់មិនឱ្យបន្ថែមជើងហោះហើរថ្មី ឬផ្លូវហោះហើរទេ បន្ទាប់ពីមានការប្រយុទ្ធគ្នារវាងអ្នកបើកយន្តហោះ និងអ្នកបម្រើតាមយន្តហោះ ដែលបានចែករំលែកតាមបណ្ដាញអ៊ិនធឺណែត ។

នេះគឺជាការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុតចំពោះក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen ដែលហោះហើរទៅកាន់ទីតាំងចំនួន ៣២ នៅក្នុងប្រទេសចិន និងគ្រប់គ្រងដោយមហាសេដ្ឋីហុងកុងលោក Bill Wong Cho bau បន្ទាប់ពីមានរឿងអាស្រូវជាច្រើននៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

1

ការឈ្លោះប្រកែកគ្នារវាងអ្នកបើកយន្តហោះលោក Zhang Dayong និងអ្នកអ្នកបម្រើតាមយន្តហោះលោក Yang Jialin បានធ្វើឡើងនៅលើជើងហោះ Donghai Airlines DZ6279 ធ្វើដំណើរពី Nantong ទៅកាន់ Xian កាលពីថ្ងៃទី ២០ ខែកុម្ភៈ ដោយត្រូវបានគេដឹងថាជម្លោះនេះកើតឡើង ៥០ នាទីមុនពេលចុះចត។ អ្នកបើកយន្ដហោះបាននឹងកំពុងប្រើបន្ទប់ទឹកខណៈអ្នកដំណើរអង្គុយនៅកៅអី first-class ចង់ចូលបន្ទប់ទឹកដែរ ប៉ុន្តែអ្នកបើកយន្ដហោះបានប្រាប់ឲ្យរង់ចាំបន្ដិចតែអ្នកដំណើរមិនស្ដាប់នោះទេ នេះបើយោងតាមការផ្សព្វផ្សាយនៅលើបណ្តាញសង្គម។

2

អ្នកបើកយន្ដហោះបានឃើញអ្នកដំណើរនៅឈរនៅមាត់ទ្វារនៅឡើយពេលចាកចេញពីបន្ទប់ទឹក ហើយគាត់បានស្តីបន្ទោសដល់លោក Yang ដែលជាអ្នកមើលការខុសត្រូវលើកន្លែងអង្គុយ first-class ពីបទ“ មិនបំពេញការងាររបស់គាត់អោយបានត្រឹមត្រូវ និងប៉ះពាល់ដល់សុវត្ថិភាពក្នុងការហោះហើរ” ។ មូលហេតុនេះហើយដែលបណ្ដាលឲ្យកើតទៅជាការវាយតប់គ្នា ដែលបណ្តាលឱ្យដៃរបស់អ្នកបើកយន្ដហោះត្រូវបានបាក់ និងបាក់ធ្មេញថែមទៀត។

4

យោងតាមអ្នកបើកយន្តហោះជើងចាស់ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា អ្នកបើកយន្តហោះដែលត្រូវបានដកហូតអាជ្ញាប័ណ្ណហោះហើររបស់គាត់ មានន័យថាគាត់ទំនងជាមិនអាចរកការងារធ្វើនៅក្នុងអាកាសចរណ៍ស៊ីវិលនៅក្នុងប្រទេសចិនម្តងទៀតបានទេ។

3