ចិននិយាយថាស្ត្រីៗមិនចាំបាច់ពន្យារពេលក្នុងការមានផ្ទៃពោះទេបន្ទាប់ពីចាក់វ៉ាក់សាំងរួច

ចិន៖ បច្ចុប្បន្នប្រទេសចិនកំពុងជំរុញយ៉ាងខ្លាំងចំពោះការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ ក្នុងគោលបំណងចាក់វ៉ាក់សាំងឲ្យបានចំនួន ៤០ ភាគរយនៃចំនួនប្រជាជននៅត្រឹមខែមិថុនា ដែលមានន័យថាប្រហែលជា ១០ លានដូសចាំបាច់ត្រូវបានចាក់ជារៀងរាល់ថ្ងៃ។

មានការព្រួយបារម្ភអំពីការចាក់វ៉ាក់សាំង Covid-19 មិនមែនមានតែប្រទេសចិនមួយទេ អ្នកវិទ្យាសាស្ត្រនៅជុំវិញពិភពលោកបានព្យាយាមបំបាត់ពាក្យចចាមអារាម តាមអ៊ិនធឺណេតដែលថាវ៉ាក់សាំងប្រភេទខ្លះអាចធ្វើឱ្យចុះខ្សោយការមានកូន ឬអាចសម្លាប់ស្ត្រីមានផ្ទៃពោះផងដែរ។

1

អ្នកឯកទេសសម្ភព និងអ្នកជំនាញខាងវ៉ាក់សាំង បាននិយាយថាទោះបីជាទិន្នន័យនៅមានកំរិតក៏ដោយ ក៏វាមិនទំនងថាវ៉ាក់សាំង Covid-19 នឹងប៉ះពាល់ដល់ការមានកូនទាំងបុរស និងស្ត្រីឬបំផ្លាញការលូតលាស់របស់ទារកនោះទេ។

សាស្ត្រាចារ្យ Wallace Lau Chak-sing មកពីសាកលវិទ្យាល័យហុងកុងបានមានប្រសាសន៍ថា“ មិនមានទិន្នន័យច្រើនទាក់ទងទៅនឹងការចាក់វ៉ាក់សាំង និងការមានកូនទេ ប៉ុន្តែតាមទ្រឹស្តីវាមិនគួរមានទំនាក់ទំនងផ្ទាល់រវាងការចាក់វ៉ាក់សាំង និងការដែលគ្មានកូននោះទេ”។ លោក Lau បានបន្ដថា "ខ្ញុំមិនជឿថាការចាក់វ៉ាក់សាំង ៣ខែមុនពេលមានផ្ទៃពោះ នឹងជះឥទ្ធិពលអាក្រក់ដល់ការវិវត្តរបស់ទារក" ។

2

ការអត្ថាធិប្បាយរបស់លោកវេជ្ជបណ្ឌិត Tony Scialli អ្នកជំនាញផ្នែកបន្តពូជ និងជាតិគីមីពុល ដែលជឿជាក់ថាវ៉ាក់សាំង Covid-19 អសកម្មដែលត្រូវបានប្រើនៅក្នុងប្រទេសចិនដីគោក ហុងកុង និងប្រទេសរាប់សិបជុំវិញពិភពលោកនឹងមិនប៉ះពាល់ដល់ការមានផ្ទៃពោះនាពេលអនាគត ឬទារកក្នុងផ្ទៃទេ ។ “ ពាក្យចចាមអារាមថាវ៉ាក់សាំង Covid-19 នឹងកាត់បន្ថយការមានកូនបានចែកចាយនៅលើបណ្តាញសង្គម ដែលពាក្យចចាមអារាមទាំងនេះ វាពុំមានការពិតទេ ។ វ៉ាក់សាំងរាប់លានដូស ត្រូវបានចែកចាយ ហើយគ្មានរបាយការណ៍អំពីបញ្ហានៃការមានកូននោះទេ។ មិនមានហេតុផលដែលថាវ៉ាក់សាំងទាំងនេះកាត់បន្ថយការមានកូននោះទេ។

អង្គការសុខភាពពិភពលោកបាននិយាយថាស្ត្រីមានផ្ទៃពោះមានហានិភ័យខ្ពស់ក្នុងការប្រឈមនឹងជំងឺកូវីដ១៩ ដែលពួកគួរត្រូវបានចាក់វ៉ាក់សាំង។ តួយ៉ាងប្រទេសមួយចំនួន - រួមមានអង់គ្លេស និងចិន - ប្រយ័ត្នប្រយែងខ្ពស់អំពីឥទ្ធិពលរបស់វ៉ាក់សាំងទៅលើស្ត្រីមានផ្ទៃពោះ។

4

ប៉ុន្តែប្រទេសផ្សេងទៀតរួមទាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានផ្តល់អនុសាសន៍ថាស្ត្រីមានផ្ទៃពោះគួរតែចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។

សាស្រ្តាចារ្យ Kachikis បាននិយាយថា“ គ្មានហេតុផលណាមួយដែលត្រូវគិតថាវ៉ាក់សាំង mRNA ដូចជា Pfizer-BioNTech ឬ Moderna នឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់ទារកទេ” ។

Pregnant Lady In Mask Getting Vaccinated Against Coronavirus In Hospital

ទិន្នន័យច្រើនទៀតត្រូវការដើម្បីផ្ទៀងផ្ទាត់ ប៉ុន្តែវាចាំបាច់ក្នុងការថ្លឹងថ្លែងពីហានិភ័យនៃការចាក់វ៉ាក់សាំង Covid-19 ជាមួយនឹងហានិភ័យនៃការឆ្លងមេរោគ Covid-19 ក្នុងពេលមានផ្ទៃពោះ។

គួរបញ្ជាក់ដែលថាវ៉ាក់សាំង Pfizer-BioNTech បច្ចុប្បន្នកំពុងត្រូវបានសាកល្បងជាមួយអ្នកស្ម័គ្រចិត្តចំនួន ៤០០០ នាក់ដើម្បីតាមដានការជះឥទ្ធិពលរបស់វាទៅលើស្ត្រីមានផ្ទៃពោះ។

6

ប្រភព៖ The Sun