អាជ្ញាធរស្រុកគីរីវង់ បង្ហាញអត្តសញ្ញាណអ្នកដឹកបង្កងទៅផ្សារទួលទំពូង និងផ្សារថ្មី កើតជំងឺកូវីដ-១៩

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលស្រុកគីរីវង់ បានចេញសេចក្តីជូនដំណឹងជម្រាបដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកគីរីវង់ទាំងអស់ជ្រាបថា មានអ្នកកើតជំងឺកូវីដ-១៩ម្នាក់ ឈ្មោះ អែក វណ្ណី ភេទប្រុស អាយុ ២៦ឆ្នាំ ជាកម្មករដឹកបង្កងលក់នៅផ្សារទួលទំពូង និងផ្សារថ្មី រាជធានីភ្នំពេញ ដែលរស់នៅភូមិជាវប្តីខាងកើត ឃុំតាអូរ ស្រុកគីរីវង់ ខេត្តតាកែវ៕

រដ្ឋបាលស្រុកគីរីវង់ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងផ្ទាល់ ឬ ប្រយោល ជាមួយអ្នកជំងឺកូវីដ-១៩ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងចូលរួមយកសំណាកនៅមូលដ្ឋានបងប្អូនផ្ទាល់នៅ ភូមិ ឃុំ ខាងលើ ព្រមទាំងដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹងនេះ ដូចខាងក្រោម៖

2

3