អាជ្ញាធរខេត្តកំពង់ស្ពឺ បញ្ចប់តាមច្រកចេញ-ចូលព្រំប្រទល់រវាងខេត្តកំពង់ស្ពឺ ជាមួយបណ្ដាខេត្តផ្សេងៗទៀត

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្ដីជូនដំណឹង ជម្រាបជូនបងប្អូនប្រជាពលរដ្ឋ សាធារណជនទាំងអស់ជ្រាបថា

យោងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ៥៣ សសរ ថ្មីៗនេះ ដូច្នេះរដ្ឋបាលខេត្តកំពង់ស្ពឺ បញ្ចប់ការត្រួតពិនិត្យនៅតាមច្រកចេញចូល ព្រំប្រទល់រវាងខេត្តកំពង់ស្ពឺជាមួយបណ្តាខេត្តផ្សេងៗទៀត។

ដោយឡែកចំពោះ ការអនុវត្តវិធានការរដ្ឋបាលលេខ ០៤៦/២១ សសរ ចុះថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១និងសេចក្តីសម្រេចនានារបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ស្តីពីការបិទខ្ទប់តំបន់ដែលមានប្រឈមប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវបន្តអនុវត្តរហូតដល់មានការជូនដំណឹងជាថ្មី៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹង ដូចខាងក្រោម៖

2