តំបន់ 7NG ត្រូវបានយកមកធ្វើជាមណ្ឌលចត្តាឡីស័កថ្មី បន្ថែមទៀត សម្រាប់អ្នកកើតជំងឺកូវីដ-១៩

អាជ្ញាធរខេត្តកណ្តាល បានសម្រេចយកទីតាំងតំបន់ អភិវឌ្ឍន៍ 7NG ស្តិតនៅឃុំវិហារសួគ៌ ដើម្បីរៀបចំជាមណ្ឌល ធ្វើចត្តាឡីស័កថ្មីមួយកន្លែងទៀត សំរាប់ប្រជាពលរដ្ឋ កម្មករកម្មការិនី និយោជិត ប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

1

2

ប្រការដែលអាជ្ញាធរ ស្រុកសម្រេចយកទីតាំងតំបន់អភិវឌ្ឍន៍ 7NG ជាមណ្ឌលចត្តាឡីស័កថ្មី នាពេលនេះ គ្រាដែល ឯកឧត្ដម នុត ពុធដារ៉ា អភិបាលខេត្តរងខេត្តកណ្តាល អមដំណើរដោយលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល ចុះសិក្សាពិនិត្យ ទីតាំងជាក់ស្តែងនៅតំបន់អភិវឌ្ឍន៍ 7NG នៅព្រឹកថ្ងៃទី២៥មេសា ឆ្នាំ២០២១។

4

5

គួរបញ្ជាក់ថា៖ នៅទីតាំងតំបន់អភិវឌ្ឍន៍ 7NGនេះ ស្ថិតក្នុងភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទំហំទទឹង ២០ម៉ែត្រ បណ្តោយ ៦០ម៉ែត្រ មានផ្លូវចេញចូល ១៦ម៉ែត្រ មានលក្ខណៈធំទូលាយ បរិយាកាសល្អ ងាយស្រួលរៀបចំមណ្ឌលចត្តាឡីស័ក៕

5

6

7

ប្រភពពីៈ រដ្ឋបាលខេត្តកណ្តាល