ប្រពៃណាស់!ម្ដាយម្នាក់សុខចិត្ដចំណាយលុយផ្ទាល់ខ្លួន $204K សាងសង់ស្ពានថ្មើរជើងចំនួន ២ ដើម្បីជួយឱ្យកូនរបស់នាងឆ្លងទៅសាលារៀនបានដោយសុវត្ថិភាព

ចិន៖ ស្ត្រីម្នាក់រស់នៅខេត្តហឺណាន ភាគកណ្តាលដោយមានការព្រួយបារម្ភចំពោះសុវត្ថិភាពចរាចរណ៍តាមផ្លូវទៅសាលារបស់កូន នាងបានចំណាយប្រាក់ជាងមួយលានយ័ន ប្រហែល(២០៤.៣៨៩ ដុល្លារអាមេរិក) ដើម្បីសាងសង់ស្ពានចំនួន០២ ឆ្លងកាត់ផ្លូវដែលមានចរាចរណ៍មមាញឹក ។

ការកកស្ទះចរាចរណ៍ និងគ្មានភ្លើងចរាចរណ៍ បូករួមទាំងនៅលើផ្លូវធំផង ជាហេតុធ្វើឱ្យមានគ្រោះថ្នាក់ស្ទើរជារៀងរាល់ថ្ងៃនៅពេលឆ្លងផ្លូវចូលទៅកាន់សាលា(Xiayi County Experimental Middle School)ដែលស្ថិតនៅភាគខាងត្បូងនៃទីក្រុង Shangqiu ។

1

គ្រូដែលមិនបង្ហាញអត្តសញ្ញាណម្នាក់បាននិយាយថា“ វាមិនមានសុវត្ថិភាពសម្រាប់គ្រូនិងសិស្សទេ។ ពេលខ្លះឡាននឹងមិនឈប់នៅពេលដែលអ្នកធ្វើដំណើរឆ្លងកាត់” ។

ស្ត្រីដែលត្រូវបានគេស្គាល់ត្រឹមត្រកូលរបស់គាត់គឺអ្នកស្រី ម៉េង បានប្រាប់ទូរទស្សន៍ហឺណានថានាងបានសាងសង់ស្ពាននេះគឺដើម្បីឱ្យកូនរបស់នាងដែលរៀននៅឆ្នាំទី ២ និងកុមារដទៃទៀតអាចឆ្លងទៅសាលារៀនដោយសុវត្ថិភាព។

2

អ្នកស្រីម៉េងបានមានប្រសាសន៍ថា "ខ្ញុំបានសាងសង់ស្ពានទាំងពីរនេះឡើងដោយចំណាយលុយផ្ទាល់ខ្លួន ដើម្បីការពារសុវត្ថិភាពរបស់កុមារ ហើយវាក៏អាចជួយធ្វើឱ្យចរាចរណ៍កាន់តែងាយស្រួល និងលឿនជាងមុន" ។

អ្នកស្រីម៉េងបាននិយាយទៀតថាស្ពានដែកថ្មើរជើងទាំងពីរ ដែលមួយត្រូវបានសាងសង់រួចរាល់ហើយមួយទៀតនៅដំណាក់កាលចាក់គ្រឹះត្រូវបានអនុញ្ញាតឲ្យសាងសង់ដោយការិយាល័យតំបន់នៃការអភិវឌ្ឍលំនៅដ្ឋាន និងការអភិវឌ្ឍទីក្រុង-ជនបទ។

3

នាងបានបន្ដថា "ខ្ញុំមិនចង់អោយកូនរបស់ខ្ញុំមានអារម្មណ៍ថាវាឥតប្រយោជន៍នោះទេ" ខ្ញុំគ្រាន់តែធ្វើអ្វីដែលខ្ញុំអាចធ្វើបាន។ យើងមិនអាចយកប្រាក់ជាមួយបានទេនៅពេលយើងស្លាប់ ហើយខ្ញុំមិនចាំបាច់ទុកលុយច្រើនពេកដែរសម្រាប់កូនខ្ញុំ។

អ្នកប្រើប្រាស់អ៊ិនធឺរណែតម្នាក់បាននិយាយថា "ឪពុកម្តាយមួយនេះមានបេះដូងសប្បុរសណាស់។ ប្រសិនបើគាត់ទិញផ្ទះមួយនៅជិតសាលារៀននោះ វានឹងមានភាពងាយស្រួលសម្រាប់តែកូនរបស់គាត់ផ្ទាល់តែប៉ុណ្ណោះ ឥឡូវគាត់សម្រេចកសាងស្ពានដែលផ្តល់អត្ថប្រយោជន៍ដល់សិស្សគ្រប់រូប" ។

ម្នាក់ទៀតបាននិយាយថា“ការធ្វើល្អគ្មានទីបញ្ចប់ហើយមនុស្សល្អនឹងទទួលបានពរជ័យល្អ” ។