ថ្ងៃនេះ រកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន ៦១៦នាក់ និងជាសះស្បើយ ១៩០នាក់

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦១៦នាក់បន្ថែមទៀត ដែលភាគច្រើនជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន ១៩០នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ៕

រកឃើញអ្នកឆ្លងថ្មី ៦១៦នាក់ទៀត (សហគមន៍ទាំង ៦១៦នាក់) និងជាសះស្បើយ ១៩០នាក់

ភ្នំពេញ (៥៤៦) កណ្ដាល (២៤) ព្រះសីហនុ (២០) ព្រៃវែង (៨) តាកែវ (៧) មណ្ឌលគិរី (២) ស្វាយរៀង (២) កំពង់ឆ្នាំង (២) កំពង់ធំ (២) កោះកុង (២) កំពង់ស្ពឺ (១)

គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១

- អ្នកឆ្លងសរុប= ៩៩៧៥ នាក់

- អ្នកជាសះស្បើយ= ៣៤០០ នាក់

- អ្នកកំពុងព្យាបាល= ៦៤៩៥ នាក់

- អ្នកស្លា.ប់= ៧៤ នាក់

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

1

 

2

 

3

 

4

 

5

 

6