ក្រសួងសុខាភិបាល ប្រកាសថ្ងៃនេះ ស្លា.ប់ ០៣នាក់ ដោយសារជំងឺកូវីដ-១៩

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីស្លា.ប់ជនជាតិខ្មែរចំនួន ០៣នាក់ មាន៖ ស្រ្តី អាយុ ៧៩ឆ្នាំ រស់នៅសង្កាត់ភ្នំពេញថ្មី (ស្លា.ប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត),

បុរស អាយុ ៥៧ឆ្នាំ រស់នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង (ស្លា.ប់នៅមន្ទីរពេទ្យកំពង់ឆ្នាំង) និង ស្រី្ត អាយុ ៦៥ឆ្នាំ រស់នៅស្រុកសំរោងទង (ស្លា.ប់នៅមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ) ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

Image_2021 04 25_16 23 27