ចេញពីផឹ.កស៊ី មន្ត្រីយោ.ធា និងគូកំណាន់ រួមទាំងមិត្តភក្តិ បើកឡានមកបំពានគោលដៅបិទខ្ទប់ក្រុងតាខ្មៅ

ខេត្តកណ្តាល៖ សមត្ថកិច្ច ចា.ប់វាយខ្នោះមន្ត្រីយោ.ធាម្នាក់ និងគូកំណាន់ ព្រមទាំងមិត្តភក្តិ បាននាំគ្នាផឹ.កស៊ីយ៉ាងសប្បាយ រួចបើករថយន្តមកបំពាន នៅចំណុចគោលដៅបិទខ្ទប់ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២១:៤០នាទី នៅចំណុចផ្លូវ១១៥ ភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាករណីការរារាំងវិធានការរដ្ឋបាលរបស់សមត្ថ.កិច្ច។

9

8

7

10

ជនសង្ស័យដែលសមត្ថ.កិច្ចចា.ប់ឃា.ត់ខ្លួនបាន មាន៖ ឈ្មោះ គឹម ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ ជាមន្ត្រីយោ.ធា នៅនាយកដ្ឋានវិស្វកម្ម មានកំរិតជាតិអា.កុល ០.០៧៦មីលីត្រខ្យល់, ឈ្មោះ សាត សុម៉ាលី ភេទស្រី អាយុ៤២ឆ្នាំ មុខរបរលក់ដូរ និង ឈ្មោះ ណី ប៊ុនធឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរគ្រូចិនសែ។

2

3

4

លោក ឡាក់ ម៉េងធី នាយការិយាល័យព្រ.ហ្មទ.ណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រាប់ដឹងថា នៅពេលដែលកម្លាំងចម្រុះកំពុងតែឈរយាម នៅគោលដៅផ្លូវ១១៥ ជិតស្តុប៦០ម៉ែត្រ អនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល នោះ ស្រាប់តែឃើញមនុស្សទាំង ៣នាក់ ក្នុងស្ថានភាពស្រវឹង ជិះរថយន្តមកដល់ ដោយ ឈ្មោះ គឹម ពិសិដ្ឋ ជាអ្នកបើក ហើយសមត្ថកិច្ច ក៏បានឃា.ត់សួរនាំ រួចបញ្ជូនខ្លួន មកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរនិងចាត់ការតាមនីតិវិធី៕

5

6

1