រកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន ១៣០នាក់ ក្រោយពីពិនិត្យធ្វើតេស្តលើបិទខ្ទប់ ៤ទីតាំង នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ លោកវេជ្ជបណ្ឌិត រឿន សុធី អនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាៈ ក្រោយបិទខ្ទប់គោលដៅក្រហម ៤ទីតាំង នៅក្រុងប៉ោយប៉ែត តាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលកំពុងដឹកនាំការងារផ្ទាល់ពីឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងទាំងបីស្ថាប័នបិទខ្ទប់ការចេញចូលនៅតំបន់ក្រហម និងមន្ត្រីសុខាភិបាលកំពុងយកសំណាកលើអ្នកផ្ទាល់ អ្នកពាក់ព័ន្ធ អ្នកសង្ស័យ ដើម្បីធ្វើតេស្តរហ័ស(Rapid Testដោយម៉ាស៊ីនGene Xpert) រកឃើញអ្នកកើតជំងឺកូវីដ-១៩ មាន ១៣០នាក់។

1

2

លោកបានបញ្ជាក់បន្ថែមថា អ្នកកើតជំងឺកូវីដ-១៩ទាំង ១៣០នាក់នោះ រួមមាន៖ ជនជាតិឥណ្ឌូនេស៊ី ចិន ថៃ និងខ្មែរ ២២នាក់ ដែលកំពុងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត និងមន្ទីរមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី(មន្ទីរពេទ្យខេត្តបន្ទាយមានជ័យ) ហើយត្រូវបានយកសំណាកបញ្ជូនទៅវិទ្យាស្ថានប៉ាស្ទ័រភ្នំពេញ ចំនួន ៥១១សំណាក ហើយមន្ត្រីជំនាញកំពុងបន្តយកសំណាកធ្វើតេស្តរហ័សបន្តទៀត។

3

4

សូមបញ្ជាក់ថាៈ ខេត្តបន្ទាយមានជ័យ លទ្ធផលក្រសួងសុខាភិបាលប្រកាសជាផ្លូវការ មានអ្នកកើតជំងឺកូវីដ-១៩ ចំនួន ៦នាក់ ក្នុងនោះមាន៖ អ្នកឆ្លងក្នុងសហគមន៍ចំនួន ៤នាក់ និងពលករឆ្លងដែនមកកម្ពុជា ២នាក់ និងកន្លែងបិទខ្ទប់ចំណុចក្រហមភូមិសាស្ត្រក្រុងប៉ោយប៉ែត ដែលយកសំណាកតេស្តរហ័សRapid Test លទ្ធផលវិជ្ជមានកូវីដ-១៩ ចំនួន ១៣០នាក់៕

5

ប្រភពពីៈ ហ្វេសប៊ុក