មន្ត្រីយោធាបា.ញ់បុរសម្នាក់ជាច្រើនគ្រាប់ ស្លា.ប់ពេលបញ្ជូនដល់មន្ទីរពេទ្យ នៅស្រុកអូរយ៉ាដាវ

កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ មន្ត្រីយោធាម្នាក់ បានបាញ់ជាច្រើនគ្រាប់ទៅលើបុរសម្នាក់ នៅក្នុងចំការកៅស៊ូមួយកន្លែង ស្ថិតក្នុងភូមិគងយុគ ឃុំប៉ាត់តេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បណ្ដាលឱ្យជនរងគ្រោះ រងរបួសធ្ងន់ និងបានស្លា.ប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រឹម ចន្ថា ភេទប្រុស អាយុ៣៧ឆ្នាំ ជាកម្មករចាក់ជ័រកៅស៊ូ មានទីលំនៅកន្លែងកើតហេតុខាងលើ។ ជនរងគ្រោះ ត្រូវគ្រាប់ចំឆ្អឹងជំនីខាងស្តាំ ២គ្រាប់ និងភ្លៅខាងស្តាំ ១គ្រាប់។ រីឯជនដៃដល់ឈ្មោះ លី ថេងជាង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរជាយោធា។ សមត្ថ.កិច្ចបានដកហូតបាន អាវុធខ្លីម៉ាកCF98 ១ដើម, សំបកកាទូស ៥សំបក, គ្រាប់មិនទាន់ផ្ទុះ ៤គ្រាប់, បង់ចំនួន ១ និង រថយន្ត Mazda ពណ៌ស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2Z-9098។

1

 

2

ក្រោយកើតហេតុ សមត្ថ.កិច្ចមូលដ្ឋាន បានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកបរកែវ ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក ជនរងគ្រោះក៏បានស្លា.ប់ក្រោយពេលទៅដល់មន្ទីរពេទ្យ។ ចំពោះមូលហេតុ ដែលឈានទៅដល់ការបា.ញ់សម្លា.ប់ជនរងគ្រោះខាងលើ សមត្ថកិច្ចទាន់មិនបញ្ជាក់នោះទេ។ ដោយគ្រាន់តែបង្ហើបថា មូលហេតុនៃការផ្ទុះអា.វុធនេះ គឺមានការស៊ីជម្រៅ ខណៈជនសង្ស័យ ក៏មានសារធាតុញៀ.នក្នុងខ្លួនផងដែរ តាមការពិនិត្យទឹកនោម។

បច្ចុប្បន្ននេះ ស.ពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីខ្មែរ។ រីឯជនដៃដល់ និង វត្ថុតាង ត្រូវបានសមត្ថ.កិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី កសាងសុំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តរតនគិរី ដើម្បីចាត់ការតាមនីតិវិធី៕

3

ប្រភពពីៈ ហ្វេសប៊ុក