ខេត្តព្រះសីហនុ អនុញ្ញាតឱ្យឆ្លងកាត់ព្រំប្រទល់ តែក្រុងព្រះសីហនុមិនអនុញ្ញាត និងរក្សាតំបន់បិទខ្ទប់នៅដដែល

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ក្រោយពីរាជរដ្ឋាបាល បានចេញសេចក្តីសម្រេចលេខ ៥៣ សសរ ថ្មីៗនេះ រដ្ឋបាលខេត្តព្រះសីហនុ បញ្ចប់ការត្រួតពិនិត្យនៅតាមច្រកចេញ-ចូល រវាងខេត្តព្រះសីហនុជាមួយបណ្តាខេត្តផ្សេងទៀត។

បញ្ជាក់ៈ សម្រាប់ការចេញ-ចូលក្រុងព្រះសីហនុ គឺនៅបន្តអនុវត្តការបិទខ្ទប់តាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុលេខ ១១៦/២១ សសរ (បិទខ្ទប់ភូមិសាស្ត្រក្រុងព្រះសីហនុ) និងលេខ ១១៧/២១ សសរ (តំបន់ក្រហម) ដដែល រហូតដល់មានការជូនដំណឹងជាថ្មី៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

Photo_2021 04 25_14 01 32