អាជ្ញាធរខេត្តកំពង់ឆ្នាំង ប្រកាសរកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន ០២នាក់ទៀតហើយ

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់ មាន៖

ឈ្មោះ យ៉ែម រិទ្ធ ភេទប្រុស អាយុ ៤៦ឆ្នាំ ជាអ្នកលក់ត្រីនៅផ្សារដើមគរ រាជធានីភ្នំពេញ និងឈ្មោះ កេស សុម៉ាលី ភេទស្រី អាយុ ២៩ឆ្នាំ ត្រូវជាប្រពន្ធបុរសខាងលើ។

អ្នកទាំង២ មានទីលំនៅ ភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ហើយបានរកឃើញមានវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាននេះ ដូចខាងក្រោម៖

2