ពេលនេះ ពេទ្យឯកជន និងសម្ភព មានសិទ្ធិអាចព្យាបាលអ្នកជំងឺកូវីដ-១៩ បានហើយ

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការអនុញ្ញាតឱ្យម្ចាស់សេវាព្យាបាលឯកជន និងសម្ភពស្របច្បាប់ ក្នុងរាជធានីភ្នំពេញទាំងអស់ អាចទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩។

2

ដើម្បីសម្រួលបន្ទុកពេទ្យរដ្ឋ ក្រសួងអនុញ្ញាតឲ្យសេវាព្យាបាលឯកជន និងសម្ភបស្របច្បាប់ ក្នុងរាជធានីភ្នំពេញទាំងអស់ អាចទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយត្រូវសុំស្នើការអនុញ្ញាតច្បាប់មកក្រសួង តាមរយៈនាយកមន្ទីរពេទ្យ ដែលមានទូរស័ព្ទ និងតេឡេក្រាមលេខ ០១២ ៩១២ ១២២ - ០១២ ៨៩១ ៥២៧ និងលេខ ០១២ ៦៩១ ១១២ និងត្រូវគោរពទៅតាមលក្ខខណ្ឌ៕

ដើម្បីជ្រាបកាន់ច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនព័ត៌មាននេះ ដូចខាងក្រោម៖

1