ប្រជាពលរដ្ឋរស់នៅ«តំបន់ក្រហម»ក្នុងខេត្តព្រះសីហនុ តម្រូវឲ្យធ្វើសំណាករកមេរោគកូវីដ-១៩

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចេញសេចក្តីណែនាំ ស្តីពីការប្រមូលសំណាក ដើម្បីវិភាគរកមេរោគកូវីដ-១៩

ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលកំពង់ស្នាក់នៅក្នុងភូមិសាស្ត្រ “តំបន់ក្រហម” នៅខេត្តព្រះសីហនុ គឺដើម្បីកាត់ផ្តាច់ប្រភពចម្លង និងឈានទៅគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

នៅក្នុងលិខិតនោះដែរ រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែផ្តល់កិច្ចសហការ ចុះឈ្មោះជាមួយក្រុមការងារដែលកំពុងចុះស្រង់នៅតាមផ្ទះ ក្រុមហ៊ុន គ្រឹះស្ថាន សហគ្រាសនៅក្រុម ភូមិរបស់បងប្អូន និងត្រូវទៅផ្តល់វត្ថុសំណាក

ដើម្បីវិភាគរកមេរោគកូវីដ-១៩ ដល់មន្ត្រីសុខាភិបាល នៅតាមទីតាំង និងពេលវេលាតាមការជូនព័ត៌មានរបស់ក្រុមការងារ និងអាជ្ញាធរមានសមត្ថកិច្ច។ក្រោយពេលបានផ្តល់វត្ថុសំណាករួចហើយ ត្រូវដាក់ខ្លួនធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ៕

Image_2021 04 25_11 19 53