ចាប់មិនចេះអស់! បញ្ជូនមេខ្យល់ម្នាក់ទៅតុលាការ

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៥ ខែមេសានេះកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជូនខ្លួនមេខ្យល់នាំមនុស្សឆ្លងដែនដោយខុសច្បាប់ចំនួន០១នាក់ទៅតុលាការ ក្រោយពីត្រូវបានកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ដបន្ទាយមានជ័យបញ្ជូនខ្លួនមកកងរាជអាវុធហត្ថខេត្ត។

យោងតាមប្រសាសន៍លោក វរសេនីយ៍ឯក ព្រហ្ម សុភា មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងខេត្ដបន្ទាយមានជ័យ ទទួលទិសស្រុកម៉ាឡៃ និងទទួលការងារសន្តិសុខបានឱ្យដឹងថា ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានមេខ្យល់ដឹកពលករឆ្លងដែនដោយខុសច្បាប់ ទើបលោក វ.ឯ រិទ្ធ រ៉ម មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ទទួលទិសទី១ បានដឹកនាំកម្លាំងអន្តរាគមន៍ចំនួន១៧នាក់ ឃ្លាំមើលរហូតឈានដល់ការឃាត់ខ្លួនមេខ្យល់នាំមនុស្សឆ្លងដែនដោយខុសច្បាប់ម្នាក់ឈ្មោះ￸ ម៉ក់ ឈន់ ភេទប្រុស អាយុ៤៣ឆ្នាំ នៅចំណុចបង្គោលគីឡូលេខ៣៤ ស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យ ។

1

លោក វ.ឯ ព្រហ្ម សុភា បានបញ្ជាក់ទៀតថា ក្នុងការឃាត់ខ្លួនមេខ្យល់ និងជនរងគ្រោះ￸ខាងលើនេះ￸ក៏មានការការអនុញ្ញាតពីលោក ឧ.ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង ខេត្ដបន្ទាយមានជ័យឲ្យធ្វើការឃាត់ខ្លួនផងដែរ ចំណែកមេខ្យល់ និងរថយន្តចំនួន០២គ្រឿង ព្រមទាំងពលករត្រូវបានកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ដបន្ទាយមានជ័យ ប្រគល់ឱ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១￸ ។

6

ចំណែកមេខ្យល់ឈ្មោះ￸ ម៉ក់ ឈន់ ក្រោយពីសមត្ថកិច្ចសាកសួរចម្លើយរួចមក បានឆ្លើយសារភាពថា រូបគេគ្រាន់តែជាអ្នកមើលផ្លូវឱ្យឈ្មោះ￸ សួស គីម តែប៉ុណ្ណោះ￸ ដោយឈ្មោះ￸ សួស គីម ឱ្យថ្លៃស្នួល១លើកចំនួន១០ម៉ឺន ទៅ១២ម៉ឺនរៀល ហើយឈ្មោះ￸ សួស គីម នេះ￸ពិតជាបានរកស៊ីដឹកជញ្ជូនពលករចេញទៅប្រទេសថៃជាញឹកញាប់ពិតប្រាកដមែន ។

2

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ហើយ នៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១នេះ￸ ចំណែកជនរងគ្រោះ￸ចំនួន១០ ក្នុងនោះ￸កុមារចំនួន០៤នាក់ផងនោះ￸ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រិត២(QC2)ថ្នាក់ខេត្ត(កងវ៉ា) ក្នុងក្រុងសិរីសោភ័ណ ចំណែកមេខ្យល់ឈ្មោះ￸ សួស គីម សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវចាប់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់ ។

4

7