គាំទ្រទេ! មតិឯកឧត្ដម ខៀវ កាញ្ញារិទ្ធជុំវិញក្រសួងពាណិជ្ជកម្មបើកស្ដង់លក់

ភ្នំពេញ៖ ឯកឧត្ដម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មានបានបញ្ចេញមតិទាក់ទាក់ទៅនឹងក្រសួងពាណិជ្ជកម្មបើកស្ដង់លក់ទំនិញដើម្បីលក់ទំនិញជូនប្រជាពលរដ្ឋអំឡុងពេលបិទខ្ទប់។

3

4

ឯកឧត្ដមបានសរសេរបង្ហោះក្នុងផេកផ្លូវការរបស់ឯកឧត្ដម ដែលមានអត្ថន័យទាំងស្រុងដូចតទៅ៖ សូមមានយោបល់មួយ ! ឃើញក្រសួងពាណិជ្ជកម្មចាត់ចែងបើកស្តង់លក់ទំនិញក្នុងពេលបិទខ្ទប់ នេះជាគំនិតផ្តួចផ្តើមមួយល្អ ។ ប៉ុន្តែខ្ញុំគិតលេងៗថា ក្រសួងពាណិជ្ជកម្មអាចលក់បង់រំលស់ជូនអ្នកដែលមិនមានលុយគ្រប់គ្រាន់ ហើយអនុញ្ញាតអោយអ្នកលក់ដូរធម្មតាលក់នៅជិតនោះសម្រាប់អ្នកមានលុយគ្រប់គ្រាន់ ។

5

6

ធ្វើយ៉ាងនេះ យើងជួយអ្នកមានជីវភាពខ្វះខាតផង​ អនុញ្ញាតអោយប្រជាពលរដ្ឋ ( អ្នកចាក់វ៉ាក់សាំងបាន ២ លើកហើយ ) មានប្រភពចំណូលវិញផង ។ ឬ បើមិនចង់ស្មុគស្មាញលក់រំលស់ទេ ក្រសួងមិនបាច់លក់ ទុកអោយឯកជនទាំងអស់ក៏បាន ( ក្រសួងត្រួតពិនិត្យតម្លៃ ) ធ្វើបែបនេះ គឺមន្ត្រី រាជការមិនលំបាកនឹងមកលក់ដូរផងដែរ ។

1