ឯកឧត្តម ស ថេត ចុះត្រួតពិនិត្យឃ្លាំងស្តុកស្បៀង កន្លែងចំអិនអាហារ សម្រាប់កងកម្លាំងសមត្ថកិច្ច

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឆ្លៀតពេលដើម្បីចុះត្រួតពិនិត្យមើលឃ្លាំងស្តុកស្បៀងសម្រាប់ផ្គត់ផ្គង់ដល់កងកម្លាំងកំពុងប្រចាំការនៅកន្លែង ២៥ម៉/២៤ម៉ ជាពិសេសសម្រាប់ផ្តល់ជូនកងកម្លាំងទាំងអស់ដែលកំពុងឈរជើងតាមគ្រប់គោលដៅបិទខ្ទប់។(6-1)

6

 

1

រួមជាមួយនោះដែរ ឯកឧត្តមស្នងការ បានចុះពិនិត្យមើលទីតាំងផ្ទះបាយ កន្លែងញាំអាហារបស់កម្លាំងអន្តរាគមន៍ពិសេស និងកន្លែងចំអិនអាហារសម្រាប់ផ្តល់ជូនដល់កម្លាំងទាំងអស់ ត្រូវតែមានអនាម័យខ្ពស់ និងស្អាតជានិច្ច អនុវត្តឲ្យបានខ្ចប់ខ្ជួនតាមវិធានការ ៣ការពារ ៣កុំ។

2

ម្យ៉ាងវិញទៀត ឯកឧត្តម ក៏បានណែនាំដល់មន្ត្រីក្រោមឱវាទ ឲ្យយកចិត្តទុកដាក់ខ្ពស់លើការត្រួតពិនិត្យ ថែទាំជាប្រចាំឲ្យបានល្អ នូវរថយន្តគ្រប់ប្រភេទ ដើម្បីធានាដល់ការប្រើប្រាស់នៅពេលចាំបាច់ និងបានឲ្យក្រុមជាងបន្តធ្វើរនាំងដែកបន្ថែមទៀត ដើម្បីបន្តយកទៅប្រើប្រាស់តាមទីតាំងបិទខ្ទប់សំខាន់ៗមួយចំនួនទៀត ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕

3

 

4

 

5

ប្រភពពីៈ ហ្វេសប៊ុក