គ្រូពេទ្យ បានជួយបង្កើតកូនឲ្យអ្នកជំងឺកូវីដ-១៩ មានសម្រេចម្នាក់ទៀតហើយ

ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តសម្រាលកូនជូនអ្នកជំងឺកូវីដ-១៩ ម្នាក់ទៀត (ជាកូនទី ៤) បានដោយជោគជ័យ និងសុខសុវត្ថិភាពទាំងម្តាយ និងកូន (កូនប្រុស 3,3kg) កាលពីថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០២១។

សាស្រ្តាចារ្យ ងី ម៉េង តាងនាមឲ្យថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរ ដល់ក្រុមគ្រូពេទ្យទាំងអស់ ទទួលបាននូវសុខភាពល្អ និងសុវត្ថិភាព ជៀសផុសពីជំងឺដ៏កាចសាហាវនេះ៕

1

2

3

ប្រភពពីៈ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត