ឯកឧត្តម គួច ចំរើន ទៅបួងសួងដល់បារមីសិលាចាំប្តី និងដើមឈើចាំស្នេហ៍ សុំសេចក្តីសុខជូនបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ ជៀសផុតពីជម្ងឺកាចសាហាវកូវីដ-១៩ទាំងអស់គ្នា

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អ៊ូ ធីតាពៅ និងមន្ត្រីរាជការខេត្តព្រះសីហនុ

អញ្ជើញទៅបួងសួងដល់បារមីសិលាចាំប្តី និងដើមឈើចាំស្នេហ៍ មានទីតាំងនៅពយម៉ាចូវ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីសុំសេចក្តីសុខជូនបងប្អូនប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ និងភ្ញៀវទេសចរទូទាំងខេត្តព្រះសីហនុ ជួបតែសេចក្តីសុខ និងជៀសផុតពីជម្ងឺកាចសាហាវកូវីដ-១៩ទាំងអស់គ្នា។

ទន្ទឹមនោះសូមបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមអនុវត្តន៍តាមវិធានការរបស់ ក្រសួងសុខាភិបាល និងការណែនាំ ៣.ការពារ និង ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបយើងយកឈ្នះជំងឺកូវីដ-១៩ បាន៕

1

 

2

 

3

 

4

ប្រភពពីៈ រដ្ឋបាលខេត្តព្រះសីហនុ