នៅក្មេងសោះ! បញ្ជូនជើងខ្លាំង០២នាក់ទៅតុលាការពាក់ព័ន្ធករណីហិង្សាដោយចេតនា

បន្ទាយមានជ័យ៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជូនខ្លួនជនសង្ស័យ០២នាក់ទៅតុលាការពាក់ព័ន្ធករណីហិង្សាដោយចេតនា។ កងរាជអាវុធហត្ថបានបានប្រាប់ពីហេតុការណ៍មុននឹងឈានទៅចាប់ខ្លួន ជនសង្ស័យទាំង០២នាក់នេះថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ￸ឈ្មោះ￸ វឿន វ៉ាន់លាភ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ពាក់ព័ន្ធបទហិង្សាដោយចេតនា កាលពីថ្ងៃទី២២.០៤.២០២១ វេលាម៉ោង១៦និង៣០នាទី នៅចំណុចសាលាបឋមសិក្សាប្រជាធម្ម ។

2

លោក វ.ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានចាត់តាំងកម្លាំងចុះដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវ និងប្រមូលព័ត៌មានរហូតកំណត់មុខសញ្ញាបានថា ជនសង្ស័យមានគ្នា០៣នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ គ្មានស្លាកលេខ ក្រោយពីធ្វើសកម្មភាពរួចពួកគេបានជិះគេចខ្លួនបាត់ ពេលនោះ￸កម្លាំងកងរាជអាវុធហត្ថ បានធ្វើការចេញល្បាតរុករក រហូតបានឃើញជនសង្ស័យចំនួន០២នាក់កំពុងតែជិះម៉ូតូនៅមុខសណ្ឋាគារវី៩ ហើយកម្លាំងកងរាជអាវុធហត្ថ ក៏បានឃាត់ខ្លួន ព្រមទាំងដកហូតកាំបិតចំនួន០១ដើមផងដែរ បន្ទាប់មកបាននាំយកមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសាកសួរចម្លើយ។

លោក វ.ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ជនសង្ស័យ ១.ឈ្មោះ￸ ធឿន សុខដាវីត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិចាន់គីរី សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ២.ឈ្មោះ￸ ឆៃ ភារ: ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

1

ជនសង្ស័យទាំង០២នាក់ ក្រោយពីកម្លាំងជំនាញសាកសួរចម្លើយរួចមក បានឆ្លើយសារភាពថា ពួកគេមានគ្នា០៣នាក់ ម្នាក់ទៀតមានឈ្មោះ￸ ណាក់ ភេទប្រុស អាយុប្រហែល១៧ឆ្នាំ មិនស្គាល់ទីលំនៅ ជាអ្នកបើកម៉ូតូ ហើយឈ្មោះ￸ ធឿន សុខដាវីត មានកាំបិតចំនួន០១ដើម បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ￸ឈ្មោះ￸ វឿន វ៉ាន់លាភ ដែលកំពុងអង្គុយលេងក្នុងទីធ្លាសាលាបឋមសិក្សាប្រជាធម្មបណ្ដាលឱ្យរងរបួសជើងខាងឆ្វេងចំនួន២កន្លែង និងកំភួនដៃខាងឆ្វេង០១កន្លែងពិតប្រាកដមែន ដោយពួកគេធ្លាប់មានជម្លោះ￸នឹងគ្នពីមុនមក ហើយពួកគេក្រោយពីធ្វើសកម្មភាពរួចបានជិះម៉ូតូគេចខ្លួន បន្ទាប់មកឈ្មោះ￸ ណាក់ បានចុះតាមផ្លូវបាត់ទៅ នៅតែពួកគេ០២នាក់ជិះម៉ូតូមកដល់ចំណុចខាងលើត្រូវបានសត្ថកិច្ចឃាត់ខ្លួនតែម្ដង ។

3

លោក វ.ត្រី នួន នីណារ៉ូ បានបន្ថែមទៀតថា ដោយផ្អែកលើបណ្ដឹងរបស់ជនរងគ្រោះ￸ និងចម្លើយសារភាពរស់ជនសង្ស័យ អាចសន្និដ្ឋានបានថា ជនសង្ស័យខាងលើពិតជាបានប្រព្រឹត្តិបទល្មើសហិង្សាដោយចេតនាពិតប្រាកដមែន បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត ចំណែកឈ្មោះ￸ ណាក់ ដែលគេចខ្លួនកម្លាំងកងរាជអាវុធហត្ថក្រុង កំពុងស្រាវជ្រាវចាប់ខ្លួនបន្ត។ លុះដែលនៅរសៀលថ្ងៃសៅរ៍ ទី២៤.០៤.២០២១នេះជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជូនទៅសាលាដំបូងខេត្ត។

4