នាំខ្លួនប្តីប្រពន្ធដែលរឹងទទឹងមិនព្រមទៅសម្រាកព្យាបាលជំងឺកូវីដ-១៩(មានវីដេអូ)

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមេសានេះ ផេកផ្លូវការរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហោះពីការបាននាំខ្លួនប្តីប្រពន្ធ ដែលរឹងទទឹងមិនព្រមទៅសម្រាកព្យាបាលជំងឺកូវីដ-១៩ ទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមបញ្ចុះបញ្ចូលយ៉ាងណាក៏ដោយ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២១។

1

ផេកផ្លូវការរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបរាប់ពីហេតុការណ៍នេះដូចតទៅ៖ កម្លាំងគអន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ ចុះនាំខ្លួនប្តីប្រពន្ធ ដែលរឹងទទឹងមិនព្រមទៅសម្រាកព្យាបាលជំងឺកូវីដ-១៩ ទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមបញ្ចុះបញ្ចូលយ៉ាងណាក៏ដោយ !

នៅវេលាម៉ោង៤:១០នាទីល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ប្តីប្រពន្ធ០២នាក់ ស្នាក់នៅលើទូកបណ្ដែតទឹក ក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ដែលប្តីវិជ្ជមានជំងឺកូវីដ-១៩ មានការពាក់ព័ន្ធនឹងអាជីវករផ្សារដើមគរ បានរឹងទទឹងមិនព្រមទៅសម្រាកព្យាបាលជំងឺកូវីដ-១៩

2

3

បើទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមបញ្ចុះបញ្ចូល ពន្យល់ហេតុផលយ៉ាងណាក៏ដោយ។

ដោយមានការស្នើសុំពីក្រុមគ្រូពេទ្យ និង លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាល ខណ្ឌព្រែកព្នៅ កម្លាំង គ-អន្តរាគមន៍របស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញសហការ ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌព្រែកព្នៅ និង ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល ចុះទៅដល់ទីតាំងខាងលើផ្ទាល់ និងបានបង្ខំឲ្យប្តីប្រពន្ធ០២នាក់នោះ យល់ព្រមឡើងរថយន្តជាមួយក្រុមគ្រូពេទ្យ ទៅកាន់ទីតាំងសម្រាកព្យាបាលជំងឺកូវីដ-១៩ ស្ថិតនៅអាគារវិមានពិភពថ្មីសែនសុខ រីឯប្រពន្ធបានដាក់ឲ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ (ព្រែកព្នៅ) ព្រោះពុំទាន់មានវិជ្ជមាននៅឡើយ៕

4

សូមទស្សនាវីដេអូបង្ហាញពីសកម្មភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញដូចខាងក្រោម៖