សមត្ថកិច្ចបានកោះហៅបុរសដែលបំពាក់ផ្លាកមិនត្រឹមត្រូវ(មានវីដេអូ)

ភ្នំពេញ៖ សមត្ថកិច្ចបានកោះហៅបុរសម្នាក់ឈ្មោះ ប៉ែន​ លឹម​ ដែលបានបំពាក់ផ្លាកលេខរថយន្ដខុសទៅនឹងផ្លាកលេខដែលមានចែងក្នុងច្បាប់ ដោយនៅលើផ្លាកលេខនោះសរសេរថា៖ កម្ពុជា ឯកឧត្ដម អ្នកឧកញ៉ា ប៉ែន លឹម ដែលបានចែកចាយតគ្នាតាមបណ្ដាញសង្គម។

3

នៅថ្ងៃទី២៤ ខែមេសានេះដែរ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានបង្ហោះលើផេកផ្លូវការដោយរៀបរាប់ទាក់ទងនឹងករណីនេះដូចខាងក្រោម៖

បុរសម្នាក់ឈ្មោះ​ ប៉ែន​ លឹម​ អាយុ៤៩ឆ្នាំ​ មុខរបរនៅផ្ទះ​ រស់នៅសង្កាត់ឬស្សីកែវ​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ​ ដែលបានប្រេីប្រាស់ផ្លាកលេខមិនត្រឹមត្រូវបំពាក់លេីរថយន្ត​របស់ខ្លួនម៉ាក​ Highlander ពណ៌ស និងបានប្រេីប្រាស់សម្តីមិនសមរម្យនៅលេីបណ្តាញសង្គមហ្វេសបុក​ នៅវេលាម៉ោង​ ៤:០០រសៀលថ្ងៃទី២៤​ ខែមេសា​ ឆ្នាំ២០២១នេះ​

1

ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ​ ធ្វេីការកោះហៅដេីម្បីចូលខ្លួនមកបំភ្លឺ​ចំពោះមុខសមត្ថកិច្ច​ ។ បុរសម្នាក់នេះក៏បានទទួលស្គាល់នូវកំហុស​ នេះ​ និងបានដោះស្លាកលេខមិនត្រឹមត្រូវនេះចេញ​ ដោយបានធ្វេីកិច្ចសន្យា​ និងសុំទោសជាសារណ:ចំពោះការពាក់ស្លាកលេខមិនត្រឹមត្រូវនេះ​ ហេីយក៏បានធ្វេីការថតជាវិដេអូសុំទោសជាសាធារណ: ចំពោះការប្រេីប្រាស់ពាក្យសម្តីមិនសមរម្យនៅលេីបណ្តាញសង្គម​ ។ ដោយមូលហេតុសុខភាពលេីសឈាមផង​ ស្លាប់មួយចំហៀងខ្លួនផង​ និងកំពុងលេបថ្នាំសរសៃប្រសាទផង​ ក្រោយពីធ្វេីការណែនាំអប់រំ​ ធ្វេីកិច្ចសន្យា​ និងសុំទោសរួចរាល់សមត្ថកិច្ចក៏បានអនុញ្ញាតឲ្យគាត់វិលត្រឡប់ទៅគេហដ្ឋានវិញ​ ៕

2

សូមទស្សនាវីដេអូខាងក្រោម៖