លើកនេះច្រើនអ្នកណាស់! ជនជាតិចិន ១៨នាក់ លួចចេញពីតំបន់ក្រហមភ្នំពេញ ទៅខេត្តបាត់ដំបង

កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនបុរសជនជាតិខែ្មរ ចំនួន ២នាក់ និងជនជាតិចិន ចំនួន ១៨នាក់ ដែលល្មើសបម្រាមវិធានការរដ្ឋបាលនៃការបិទខ្ទប់តំបន់ក្រហមក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តបាត់ដំបង នៅចំណុចភូមិពោធិកោង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្ដកពង់ស្ពឺ។

1

2

លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានឱ្យដឹងថា ជនបរទេសសញ្ជាតិចិន ១៨នាក់ និងជនជាតិខ្មែរ២នាក់ បានចាប់បញ្ជូនខ្លួនមកទីតាំងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េនៅក្រុងច្បារមន ដើម្បីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដកំពង់ស្ពឺ អនុវត្តវិធានការផាកពិន័យអន្ដរការណ៍ក្នុងករណីជនបរទេសទាំងនោះ មានគោលដៅក្រុមហ៊ុនច្បាស់លាស់ គឺប្រគល់ជូនក្រុមហ៊ុនអ្នកគ្រប់គ្រង រីឯអ្នកល្មើស និងវិធានការរដ្ឋបាល ក្នុងកំឡុងពេល អនុវត្តវិធានការសុខាភិបាលទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ វិធានការLockdown គឺត្រូវ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចំណាត់ការនីតិវិធីបន្ដ។

4

5

6

បច្ចុប្បន្នជន ជាតិចិនទាំង១៨នាក់នោះ ត្រូវបានក្រុមការងាររបស់រដ្ឋបាលខេត្ដកំពង់ស្ពឺ ធ្វើការផាកពិន័យអន្ដរការណ៍ រីឯអ្នកពាក់ព័ន្ធផ្ដល់មធ្យោបាយ និងសម្រួលក្នុងការប្រព្រឹត្ដល្មើស វិធានការរដ្ឋបាល Lockdown កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕

7

8

ប្រភពពីៈ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ (7-8)