លួចទៅផ្ទះហើយនៅឌឺទៀត! បុរសម្នាក់ល្មើសបម្រាម រួចបង្ហោះវីដេអូនិយាយអួតក្ដែងៗ ត្រូវសមត្ថ.កិច្ចចាប់ឃា.ត់ខ្លួន

កាលពីថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តកំពត ឃា.ត់ខ្លួនបុរសម្នាក់ ដែលបានបង្ហោះវីដេអូមួយ ក្នុងន័យចង់អួតដល់មិត្តភ័ក្តិរបស់ខ្លួន ដែលមានខ្លឹមសារថា «មកដល់ផ្ទះហើយៗ អ្នកណាថាមកពីភ្នំពេញមិនកើត ឥឡូវមកដល់កំពតហើយ និងរូបភាពអាំងសាច់ជួបជុំគ្រួសារ»។

1

2

សកម្មភាពនេះ គឺជាការញុះញង់ និងប្រមាថដល់កងកម្លាំងនគរបាល ដែលបានអនុវត្តច្បាប់ត្រួតពិនិត្យលើបម្រាមគោចរ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូលពីខេត្តមួយ ទៅខេត្តមួយជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

3

បន្ទាប់ពីទទួលបានព័ត៌មាននេះ រយៈពេល ១ម៉ោង កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានស្រាវជ្រាវរកឃើញបុគ្គលរូបនេះគឺមានឈ្មោះ ផល ដារ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរជាងកាត់កញ្ចក់ នៅភ្នំពេញ និងទីកន្លែងកំណើត ភូមិអង្គសុរភី ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។

4

បច្ចុប្បន្នសមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕