មិនព្រមទៅធ្វើសំណាក និងចត្តាឡីស័ក ប្តីចាប់ប្រពន្ធខ្លួនឯងគំ.រាម.សម្លាប់ ខណៈពួកគេទើបលួចមកពីតំបន់ក្រហមភ្នំពេញ

នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ សមត្ថកិច្ចកងកម្លាំងនគរបាល និងអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានព្យាយាមលួងលោមបុរសម្នាក់ និងស្ត្រីម្នាក់ ដែលជាប្ដីប្រពន្ធ បានលួចចូលមកភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពី៥ថ្ងៃមុន ដោយគ្រាន់តែឲ្យទៅធ្វើចត្តាឡីស័យប៉ុណ្ណោះ។

1

 

2

ប៉ុន្តែបុរសរូបនេះ បានរារាំងសមត្ថកិច្ច និងមិនព្រមសហការ ដើម្បីទៅធ្វើចត្តាឡីស័ក និងពិនិត្យសំណាក ដោយបុរសរូបនេះ បានចាប់ប្រពន្ធរបស់ខ្លួនធ្វើជាចំណាប់ខ្មាំងថែមទៀតផង ខណៈដែលប្រពន្ធយល់ព្រមតាមសំណើរអាជ្ញាធរ។ ករណីនេះរហូតធ្វើឲ្យសមត្ថកិច្ចប្រើនូវវិធានការបន្ទាន់ ដើម្បីនាំខ្លួន ទៅចត្តាឡីស័ក និងពិនិត្យសំណាក។

3

4

 

5

បច្ចុប្បន្នបុរសរូបនេះ និងប្រពន្ធ ត្រូវបានកងកម្លាំងសមត្ថកិច្ចនិងគ្រូពេទ្យនាំយកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តទាំងប្ដីទាំងប្រពន្ធតាមរថយន្តសង្គ្រោះបន្ទាន់៕

6

7

ប្រភពពីៈ ហ្វេសប៊ុក