អ្នកល្មើសបម្រាម ៤នាក់ មកពីភ្នំពេញ និងខេត្តព្រះសីហនុ ធ្វើតេស្តរកឃើញមានជំងឺកូវីដ-១៩

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តព្រៃវែង បានបង្ហោះថា «ថ្ងៃនេះ អ្នកល្មើសបម្រាម បានដាក់អោយធ្វើចត្តាឡីស័ក និងបានយកសំណាក ជាលទ្ធផលរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៤នាក់បន្ថែមទៀត មកពីរាជធានីភ្នំពេញ ៣នាក់ និងខេត្តព្រះសីហនុ ១នាក់។ អ្នកទាំង៤នាក់នេះ មន្ត្រីនគរបាលយុត្តិធម៌ស្រុក កំពុងតែបន្តនិតិវិធីពិន័យអន្តរការណ៍តាមវិធានការរដ្ឋបាលហើយ។

1

ជាសំណូមពររបស់ឯកឧត្តម ជា សុមេធី អភិបាលខេត្ត ស្នើសុំដល់ប្រជាពលរដ្ឋខេត្តព្រៃវែងយើង ជាពិសេស អ្នកដែលមានសាច់ញាតិ ធ្វើការនៅរាជធានី ខេត្តក្រុងផ្សេងៗ ក៏ដូចជាចំណាកស្រុកនៅប្រទេសថៃជាដើម សូមជំរាបប្រាប់ទៅពួកគាត់ថា បើគ្រាន់តែចង់មកលេងសប្បាយជួបជុំគ្រួសារនោះទេ គួរកុំទាន់មកលេងអី ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩នេះ។

3

4

 

សូមបងប្អូននៅមូលដ្ឋាន ចូលរួមសហការដោយរាយការណ៍ជាបន្ទាន់មកអាជ្ញាធរ អំពីជនសង្ស័យដែលធ្វើការចល័តទីមកពីកន្លែងផ្សេងៗ ល្មើសបម្រាមរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីអោយសមត្ថកិច្ចអន្តរាគមន៍ ចាត់ការតាមវិធានការច្បាប់ ដែលឈានដល់ការទទួលទណ្ឌកម្មព្រហ្មទណ្ឌ!»៕

5

6

7