អភិបាលខេត្តកំពង់ឆ្នាំង សម្រេចបិទជាបណ្ដោះអាសន្នផ្សារសាលាលេខ៥

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក ឈូរ ច័ន្ធឌឿន បានចេញសេចក្តីសម្រេច ស្តីពីការបិទជាបណ្តោះអាសន្នផ្សារសាលាលេខ៥ ក្នុងភូមិសាស្ត្រឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយចំពោះបងប្អូនដែលមានការពាក់ព័ន្ធផ្ទាល់ ឬប្រយោលក្នុងព្រឹត្តិការណ៍ខាងលើ សូមអញ្ជើញមកជួបក្រុមការងារ ដើម្បីយកសំណាកទៅធ្វើតេស្តជាបន្ទាន់ នៅមន្ទីរបង្អែកកំពង់ត្រឡាច រៀងរាល់ពេលម៉ោងធ្វើការ និងត្រូវធ្វើចត្តាឡីស័កស្របតាមការណែនាំ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេចនេះ ដូចខាងក្រោម៖

2

3