មូលហេតុចំនួន៣នេះទើបអ្នកនៅតំបន់ក្រហមអាចចេញពីផ្ទះបាន

ភ្នំពេញ៖ លោកគឹម សន្ដិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌បានថ្លែងក្នុងផេកផ្លូវការរបស់ខ្លួននៅថ្ងៃនេះទាក់ទងអ្នករស់នៅក្នុងតំបន់ក្រហម ដូចខាងក្រោម៖

សូមជម្រាបជូនថា បងប្អូនដែលកំពុងរស់នៅក្នុងតំបន់ក្រហម អាចចេញពីផ្ទះបានក្នុងមូលហេតុចំនួន៣តែប៉ុណ្ណោះ រួមមាន៖

១.មូលហេតុសុខភាពបន្ទាន់

២.មូលហេតុទៅយកសំណាកវិភាគរកមេរោគកូវីដ-១៩ និង

៣.មូលហេតុទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២។

1