អាជ្ញាធររាជធានីភ្នំពេញ ចុះត្រួតពិនិត្យ និងបែងចែកភារកិច្ច មើលទីតាំងយកសំណាកបងប្អូននៅតំបន់ក្រហម

នាវេលាថ្ងៃត្រង់ទី២៤ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យគោលដៅច្រមុះជ្រូកស្ទឹងមានជ័យ និងបែងចែកភារកិច្ចជូនអភិបាលរងរាជធានី

1

ត្រួតពិនិត្យទីតាំងការងារយកសំណាកក្នុងតំបន់ក្រហម ក្នុងភូមិសាស្រ្តសង្កាត់ស្ទឹងមានជ័យទី១ ស្ទឹងមានជ័យទី២ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ និងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ សរុបទាំងអស់មាន ៣២ភូមិ (ទីតាំងយកសំណាក) ដើម្បីជំរុញការងារយកសំណាកឱ្យទាន់សភាពការណ៍ និងមានប្រសិទ្ធភាព សុវត្ថិភាព ហើយឈានទៅរកការកាត់ផ្ដាចការរីករាលដាលនៃមេរោគកូវីដ១៩៕ ប្រភពពីៈ រដ្ឋបាលរាជធានីភ្នំពេញ

2

3

 

4

5

6