លួចឆ្លងខេត្តទៀតហើយ! ជនជាតិ ០៥នាក់ លួចជិះតាក់ស៊ីទាំងយប់អាធាត្រទៅខេត្តកំពង់ចាម

កាលពីនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនគរបាលស្រុកព្រៃឈរ បានឃាត់ខ្លួនជនជាតិចិន ចំនួន ៥នាក់ នៅចំណុចមុខវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្ថិតក្នុងភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

2

តាមសមត្ថកិច្ច ឲ្យបានដឹងថា ជនជាតិទាំង ៥នាក់នេះ មិនមានលិខិតឆ្លងដែនទេ ដែលមានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ PANG SHENG WEN ភេទប្រុស ថ្ងៃខែឆ្នាំកំណើត១៤-១២-១៩៨៨

២-ឈ្មោះ GONG HAN RUI ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ២៨-០៧-១៩៩៥

៣-ឈ្មោះ PENG CHAO ភេទប្រុស ថ្ងៃខែឆ្នាំកំណើត៨-៩-១៩៩៥

៤-ឈ្មោះYONG SHEAG FOOG ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ១៥-១២-១៩៩៥

៥-ឈ្មោះ WANG DANG ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ១៤-៧-១៩៩៧

1

ជនជាតិចិនទាំងនោះ បានធ្វើដំណើរមកពីរាជធានីភ្នំពេញ តាមរយៈរថយន្តតាក់ស៊ី (មិនស្គាល់ស្លាកលេខ និងពណ៌រថយន្ត) ដែលមិត្តភក្កិជាជនជាតិចិនដូចគ្នា រស់នៅខេត្តកំពង់ចាម(មិនស្គាល់ឈ្មោះ) ជាអ្នករៀបចំឱ្យធ្វើដំណើរ ចេញពីភ្នំពេញ វេលាម៉ោងប្រហែល១អធ្រាត្រ នាថ្ងៃ២៣ ខែមេសា ឆ្នាំ២០២១។

4

នៅពីលមកដល់ចុះនៅស្តុបផ្សារព្រៃទទឹង នៅវេលាម៉ោង ៩ព្រឹក នឹងដើររកទិញចំណីហូប បន្ទាប់មកក៏ទាក់ទងមិត្តភក្ដិមិនបាន រួចពួកគេទាំង៥នាក់ខាងលើ បានមកសម្រាកនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹងតែម្ដង។ គោលបំណងមកទីនេះ គឺមកលេងមិត្តភក្ដិដែលជាជនជាតិចិនដូចគ្នារស់នៅខេត្តកំពង់ចាម ។ បច្ចុប្បន្ន ជនជាតិចិនទាំងនេះ ត្រូវបានគ្រូពេទ្យបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កខេត្តកំពង់ចាម៕

3