គួរឲ្យសង្វេ.កណាស់! អ្នកកើតជំងឺកូវីដវ័យចំណាស់ម្នាក់ស្លា.ប់ នៅពេលកំពុងរង់ចាំពេលឡានពេទ្យមកដល់ (មានវីដេអូ)

ថៃ៖ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ យោងតាមសារព័ត៌មាន The Nation Thailand បានចេញផ្សាយថា មានស្ត្រីវ័យចំណាស់ម្នាក់ ដែលមានវិជ្ជមានចំពោះជំងឺកូវីដ-១៩ ត្រូវបានគេរាយការណ៍ថា បានស្លា.ប់កំឡុងពេលកំពុងរង់ចាំរថយន្តសង្គ្រោះបន្ទាន់របស់ពេទ្យ មកដឹកពីផ្ទះគាត់ ដែលស្ថិតនៅក្នុងសង្កាត់ Bang Kho Laem នៃទីក្រុងបាងកក ទៅកាន់មន្ទីរពេទ្យ។

1

តាមរយៈខ្សែវីដេអូ ដែលបានបង្ហោះលើគណនីហ្វេសប៊ុករបស់ពួកគេ កាលពីថ្ងៃម្សិលមិញនេះ បានបង្ហាញថា «មានស្ត្រីវ័យចំណាស់ ០៣នាក់ ដែលរស់នៅជុំគ្នាក្នុងផ្ទះតែមួយ។ ពួកគាត់ទាំងបីនាក់ ត្រូវបានគេរាយការណ៍ថា ធ្វើតេស្តរកឃើញមានវិជ្ជមានចំពោះជំងឺកូវីដ-១៩ ហើយកំពុងរង់ចាំរថយន្តសង្គ្រោះមកដឹកពួកគាត់ទៅកាន់មន្ទីរពេទ្យ។ ប៉ុន្តែដោយសារតែមានចំនួនករណីឆ្លងខ្លាំងនៅទីក្រុងបាងកក ដូច្នេះមន្ទីរពេទ្យភាគច្រើនមិនមានគ្រែគ្រប់គ្រាន់សម្រាប់សម្រាកព្យាបាលនោះទេ។ ហើយអ្វីដែលគួរឱ្យស្តាយនោះគឺស្ត្រីវ័យចំណាស់ម្នាក់ បានស្លាប់ មុនពេលរថយន្តសង្គ្រោះបន្ទាន់មកដល់»។

2

យោងគេហទំព័រ Drama-addict បានឲ្យដឹងថា ប្រទេសថៃកំពុងប្រឈមមុខនឹងបញ្ហាដ៏លំបាក ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងប្រទេសអ៊ីតាលី ដែលមនុស្សវ័យចំណាស់ជាច្រើន ត្រូវស្នាក់នៅផ្ទះរង់ចាំគ្រែសម្រាប់សម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈអ្នកខ្លះបានស្លាប់ដោយសារជំងឺនេះកំឡុងពេលកំពុងរង់ចាំ។ ប្រសិនបើនិន្នាការនេះនៅតែបន្តកើតមានដោយគ្មានដំណោះស្រាយ យើងនឹងមានមនុស្សវ័យចំណាស់ជាច្រើន ត្រូវស្លាប់នៅក្នុងផ្ទះរបស់ពួកគេ ខណៈអ្នកជំងឺដទៃទៀត ក៏នឹងមានបញ្ហាក្នុងការស្វែងរកគ្រែពេទ្យសម្រាប់សម្រាកព្យាបាលដែរ។

3

គួរបញ្ជាក់ថាៈ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ សរុបនៅទូទាំងប្រទេសមានចំនួន ៥០,១៨៣ករណី ក្នុងនោះមានអ្នកស្លាប់ ១២១នាក់ និងអ្នកជាសះស្បើយ ៣០,១៨៩នាក់ នេះបើយោងតាមគេហទំព័រ Worldometers៕

4

5

 

Capture