អាជ្ញាធរស្រុកបាទី បញ្ចេញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ចំនួន ០៦នាក់

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលសុ្រកបាទី បានចេញសេចក្តីជូនដំណឹងជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋអំពីអត្តសញ្ញានអ្នកមានលទ្ធផលវិជ្ជមានកូវីដ-១៩ ចំនួន ០៦នាក់ ដែលជាករណី ឆ្លងក្នុងសហគមន៍។

នៅក្នុងលិខិតនោះដែរ រដ្ឋបាលស្រុកបាទី សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំង ដែលបានកំណត់ក្នុងនោះមាន មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុកបាទី ព្រមទាំងដាក់ខ្លួនឲ្យដាច់ដោយឡែក រយៈពេល១៤ថ្ងៃ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹងនេះ ដូចខាងក្រោម៖

2