នៅអ្នកតំបន់ក្រហមជួយសែរបន្ទាន់! អាជ្ញាធររាជធានីភ្នំពេញ ប្រកាសធ្វើសំណាកអ្នកដែលរស់នៅក្នុងតំបន់ក្រហមទាំងអស់

កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំ ស្តីពីការប្រមូលសំណាកតេស្តរកជំងឺកូវីដ-១៩ ចំពោះប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្នាក់នៅភូមិសាស្ត្រ “តំបន់ក្រហម” នៅរាជធានី

ភ្នំពេញ។ នៅក្នុងលិខិតប្រកាសនេះដែរ បានឲ្យដឹងថាៈ

១-ចំពោះប្រជាពលរដ្ឋដែរស់នៅទីតាំងដែលត្រូវបានកំណត់ជាតំបន់ក្រហម នៃសង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ទៅយកសំណាកនៅ៖

-ទីលានចាស់សំរាមចាស់ ក្នុងភូមិតំណាក់ធំ

-ទីតាំងបណ្តោយផ្លូវលេខ ១០១៩ (ផ្លូវទ្រូងមាន់) ក្នុងភូមិទ្រា

-ព្រះវិហារព្រះយ៉េស៊ូ ទល់មុខបញ្ជាការដ្ឋានកងរាជអាវុធហ្ថរាជធានីភ្នំពេញ។

២-ចំពោះប្រជាពលរដ្ឋដែរស់នៅទីតាំងដែលត្រូវបានកំណត់ជាតំបន់ក្រហម នៃសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ទៅយកសំណាកនៅ៖

-សាលាបឋមសិក្សាសុភមង្គល ក្នុងភូមិបប្រ៉កខាងជើង

-ផ្សារ K-Mall ក្នុងភូមិត្រពាំងថ្លឹង១

-ដីឡូដ៍ខាងក្រោយផ្សារឯករាជ្យ៣ ក្នុងភូមិត្រពាំងថ្លឹង១

៣-ចំពោះប្រជាពលរដ្ឋដែរស់នៅទីតាំងដែលត្រូវបានកំណត់ជាតំបន់ក្រហម នៃភូមិ១៤ ភូមិ១៦ និង១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ទៅយកសំណាកនៅ ក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ចេនឡា៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីណែនាំ ដូចខាងក្រោម៖

02