ក្ដៅៗ បិទផ្សារមួយទៀតទាំងយប់នៅខណ្ឌច្បារអំពៅ

ភ្នំពេញ៖ នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកដំណើរការជាបណ្តោះអាសន្ន ផ្សារព្រែកឯង ស្ថិតក្នុងសង្កាត់ព្រែកឯង ក្នុងរយៈពេល ១៤ថ្ងៃ ដែលគិតចាប់ពីម៉ោងសូន្យ ថ្ងៃទី២៤ មេសា រហូតដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋ ដែលចេញ-ចូលផ្សារខាងលើ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹងនេះ ដូចខាងក្រោម៖

2